ព័ត៌មាន

ប៉ូលិសចាប់ខ្លួនមនុស្សពីរនាក់នៅក្នុងការលួចទិន្នន័យតាមអ៊ិនធឺរណិត Leonardo

ប៉ូលិសអ៊ីតាលីបានចាប់ខ្លួនមនុស្សចំនួនពីរនាក់ដែលជាប់ចោទថាបានប្រើប្រាស់មេរោគដើម្បីលួចយកទិន្នន័យសំខាន់ និងអាថ៌កំបាំងរបស់យោធាទំហំ ១០ជីកាបៃពីក្រុមហ៊ុនការពារជាតិ Leonardo S.p.A។ Leonardo គឺជាអង្គភាពចុះកិច្ចសន្យាការពារជាតិដ៏ធំបំផុតមួយនៅលើពិភពលោកដោយមាន ៣០ ភាគរយនៃក្រុមហ៊ុនស្ថិតក្រោមការគ្រប់គ្រងពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុប្រទេសអ៊ីតាលី។ ក្នុងនាមជាក្រុមហ៊ុនពហុជាតិ ពួកគេមានទីស្នាក់ការកណ្តាលនៅប្រទេសអ៊ីតាលី ប៉ុន្តែមានវត្តមានដ៏ធំនៅចក្រភពអង់គ្លេសសហរដ្ឋអាមេរិក

 មេរោគនេះត្រូវគេប្រើប្រាស់រយៈពេលពីរឆ្នាំមកហើយគឺនៅចន្លោះឆ្នាំ២០១៥និងឆ្នាំ២០១៧ ដើម្បីលួចទិន្នន័យ និងបញ្ជូនទិន្ន័យទៅទីបញ្ជាការ និងត្រួតពិនិត្យម៉ាស៊ីនមេនៅ &#039fujinama.altervista.org ។ ម៉ាស៊ីនមេ C2 នេះត្រូវប៉ូលិស Polizia di Statoចាប់បាន ហើយទិន្នន័យដែលបានបញ្ចូលរួមមានព័ត៌មានគណនេយ្យសម្ងាត់អាថ៌កំបាំងយោធា និងការរចនាយន្តហោះ។ប្រធានក្រុមសង្គ្រោះបន្ទាន់តាមអ៊ីនធឺរណិតក៏ត្រូវជាប់ឃុំឃាំងនៅក្នុងផ្ទះផងដែរពីបទបង្ហាញខុសអំពីសក្តានុពលនៃការវាយប្រហារ និងរារាំងការស៊ើបអង្កេត។

 ក្រុមរដ្ឋអាជ្ញាបានបញ្ជាក់ថា ប្រព័ន្ធសន្តិសុខរបស់អង្គភាព Leonardo មិនបានរកឃើញមេរោគនោះទេ ព្រោះមេរោគនោះត្រូវបានរចនាឡើងដោយនិយោជិក ហើយកម្មវិធីកម្ចាត់មេរោគចាប់មេរោគនោះមិនបាននោះទេ។ ជាការឆ្លើយតបនឹងព័ត៌មាននេះអង្គភាព Leonardo បានចេញសេចក្តីថ្លែងការណ៍មួយថាពួកគេបានចាប់ផ្តើមការស៊ើបអង្កេតក្រោយពីដាក់ពាក្យបណ្តឹងជាផ្លូវការទៅតុលាការ៕

image

image