ព័ត៌មាន

ក្រុមហ៊ុន Tesla ប្រមូលបានទឹកប្រាក់ចំនួន ៥ ពាន់លានដុល្លារអាមេរិក

ក្រុមហ៊ុន Tesla Inc បានបង្ហាញពីការប្រមូលដើមទុនចំនួន ៥ ពាន់លានដុល្លារអាមេរិកកាលពីថ្ងៃអង្គារដែលជាការបោះជំហានជាលើកទី ២ របស់ខ្លួនក្នុងរយៈពេល ៣ ខែនៅពេលដែលក្រុមហ៊ុនផលិតរថយន្តអគ្គិសនីនេះប្រមូលបានទៅលើភាគហ៊ុនរបស់ខ្លួននៅឆ្នាំនេះ។

ភាគហ៊ុនរបស់ក្រុមហ៊ុនដែលទទួលបានកំណត់ត្រាខ្ពស់កាលពីថ្ងៃច័ន្ទបានផ្លាស់ប្តូរទិសដៅធ្លាក់ចុះដល់ជាង ២ ភាគរយក្នុងការជួញដូរនៅលើទីផ្សារ។ ក្រុមហ៊ុន Tesla បានចុះកិច្ចព្រមព្រៀងចែកចាយភាគហ៊ុនជាមួយធនាគារជាច្រើនរួមទាំងក្រុមហ៊ុន Goldman Sachs និងក្រុមហ៊ុន Citigroup Global Markets ដើម្បីលក់ភាគហ៊ុនធម្មតារបស់ខ្លួនដោយទទួលបានប្រាក់ចំណូលសរុបរហូតដល់ ៥ ពាន់លានដុល្លារអាមេរិក៕

image

image