ព័ត៌មាន

ស្មាតហ្វូន Realme Q2 Pro បង្ហាញខ្លួនជាមួយនឹងពណ៌ខៀវ និងពណ៌ស

ក្រុមហ៊ុនបច្ចេកវិទ្យា Realme បានប្រកាសបង្ហាញនូវស្មាតហ្វូន 5G របស់ខ្លួននៅក្នុងខែតុលានេះ ហើយពេលនេះ ស្មាតហ្វូន Realme Q2 Pro ក៏មានពណ៌ថ្មីពីរទៀតនោះគឺពណ៌ខៀវ និងពណ៌ស។ កាលពីដំបូងឡើយ ស្មាតហ្វូននេះគឺមានពណ៌ Leather Gray និង Rainbow ហើយពេលនេះវាគឺមានការបន្ថែមជាមួយនឹងពណ៌ Sea Blue និង Fantasy White ។

សម្រាប់ស្មាតហ្វូននេះគឺមានបន្ទះឈីប Dimensity 800U chipset ជាមួយនឹងការទ្រទ្រង់ទៅលើបច្ចេកវិទ្យា 5G ថាមពលថ្មទំហំ 4,300 mAh និងបច្ចេកវិទ្យា 65W fast charging និងកាមេរ៉ាគោល 48MP ថែមទៀត។ ផ្នែកខាងមុខរបស់ស្មាតហ្វូននេះគឺមានទំហំ 6.4” AMOLED ជាមួយនឹងកម្រិត  180Hz touch sampling rate ផងដែរ។ ពណ៌ថ្មីរបស់ស្មាតហ្វូននេះក៏មានការបង្ហាញនៅលើវេបសាយរបស់ក្រុមហ៊ុន Realme ផងដែរ ហើយស្មាតហ្វូននេះគឺមានតម្លៃ CNY1,799 (8/128 GB) ឬ CNY1,999 (8/256 GB) ចាប់ពីថ្ងៃទី ១២ ខែធ្នូនេះ៕

 image