ព័ត៌មាន

ក្រុមហ៊ុន Samsung ប្រកាសបង្ហាញនូវទូរទស្សន៍ 110" microLED TV នៅក្នុងប្រទេសកូរ៉េខាងត្បូង

សម្រាប់បច្ចេកវិទ្យា microLED technology គឺបានដំណើរការមួយរយៈផងដែរ ប៉ុន្តែការធ្វើពាណិជ្ជកម្មទៅលើបច្ចេកវិទ្យានេះនៅមិនទាន់បានរលូននៅឡើយទេ។ ក្រុមហ៊ុនបច្ចេកវិទ្យា Samsung ក៏ប្រកាសបង្ហាញនូវទូរទស្សន៍ microLED TV ដំបូងបំផុតរបស់ខ្លួននៅក្នុងឆ្នាំ ២០១៨ នេះ ហើយយើងនឹងឃើញថារឿងនេះនឹងក្លាយជាការពិតផងដែរ។

នៅក្នុងប្រទេសកូរ៉េខាងត្បូង ក្រុមហ៊ុនបច្ចេកវិទ្យានេះបានប្រកាសបង្ហាញនូវវិទ្យាទូរទស្សន៍ 110-inch microLED TV សម្រាប់អ្នកប្រើប្រាស់ផងដែរ។ ទូរទស្សន៍នេះសក្តិសមបំផុតក្នុងការប្រើប្រាស់នៅក្នុងផ្ទះ និងអាផាតមិនផងដែរ។ សម្រាប់ទូរទស្សន៍ 110″ TV នេះមានការទ្រទ្រង់នូវកម្រិតភាពច្បាស់ 4K , HDR, split-screen view ដែលអាចធ្វើការ Stream ទៅលើមាតិកាជាច្រើនចេញពីប្រភពចំនួន ៤ នៅក្នុងពេលតែមួយថែមទៀត។

ទូរទស្សន៍នេះចាប់ផ្តើមធ្វើការទទួលកក់ទិញនៅក្នុងប្រទេសកូរ៉េខាងត្បូង ប៉ុន្តែក្រុមហ៊ុនបច្ចេកវិទ្យា Samsung ក៏មានគម្រោងក្នុងការនាំយកវាទៅកាន់ទីផ្សារសំខាន់ៗជាច្រើនថែមទៀតនៅក្នុងត្រីមាសទី ១ ឆ្នាំ ២០២១ នេះ។ តម្លៃរបស់វានៅមិនទាន់ដឹងនៅឡើយទេ៕

image

image