ព័ត៌មាន

ក្រុមហ៊ុន​Realme ទម្លាយនូវរូបភាពរបស់នាឡិកាជំនាន់ថ្មី Watch S Pro

ក្រុមហ៊ុន Realme បានប្រកាសបង្ហាញវត្តមានរបស់នាឡិកា Watch S របស់ខ្លួននៅក្នុងខែវិច្ឆិកានេះ ហើយវាក៏នឹងប្រកាសបង្ហាញនូវជំនាន់ថ្មីរបស់វានោះគឺ Pro version ផងដែរ។ ក្រុមហ៊ុននេះក៏បង្ហោះនូវរូបភាពមួយដែលមានការបង្ហាញនូវផលិតផលថ្មីដែលមានឈ្មោះហៅថា​ “Stylish New Pro” ។

តាមការទម្លាយចេញពីនាយកប្រតិបត្តិលោក  Madhav ក៏មានការបង្ហាញអំពីមុខនាឡិការបស់នាឡិកានេះផងដែរ។ នាឡិកា  Watch S នេះគឺត្រៀមខ្លួនក្នុងការលក់រួចរាល់ហើយ ប៉ុន្តែនៅក្នុង hashtags របស់វាក៏មានការប្រើប្រាស់នូវពាក្យថា Watch S Pro បានដែរ។ យើងអាចមើលឃើញថា នាឡិកានេះគឺមានមុខមូល ប៊ូតុងពីរនៅផ្នែកខាងស្តាំង និងខ្សែជ័រ។ ភាពខុសគ្នារបស់វាគឺសម្រាប់ម៉ូឌែលថ្មីនេះគឺមានមុខងារ  GPS និង NFC ក្នុងការប្រើប្រាស់៕

image

image