ព័ត៌មាន

ទូទឹកកក សាមសុង Twin Cooling Plus™ ជួយឱ្យបន្លែ ផ្លែឈើ ត្រីសាច់ កាន់តែស្រស់បានយូរលើសទូទឹកកកធម្មតា និងរក្សារសជាតិដើមបានល្អបំផុត…!

Twin Cooling Plus™ ជាទូទឹកកកដែលជួយរក្សាអាហារឱ្យកាន់តែស្រស់ទ្វេដង ឆ្ងាញ់ និងល្អសម្រាប់សុខភាព…!

ការទុកដាក់អាហារ បន្លែ ត្រីសាច់ ផ្លែឈើ និងភេសជ្ជៈផ្សេងៗឱ្យបានល្អ…ស្រស់បានយូរ…និងរក្សារសជាតិដើមគឺជារឿងសំខាន់បំផុតសម្រាប់ជីវិតប្រចាំថ្ងៃ និងជាមូលហេតុចម្បងដែលលោកអ្នកត្រូវការទូទឹកកកដែលមានគុណភាពល្អ និងឆ្លាតវៃ! ថ្ងៃនេះ សាមសុង នឹងធ្វើការបង្ហាញជូនដល់លោកអ្នកពីរបៀបថែរក្សា បន្លែ ផ្លែឈើ ត្រីសាច់ និងភេសជ្ជៈផ្សេងៗក្នុងទូទឹកកកឱ្យនៅស្រស់បានយូរតាមវិធីដូចខាងក្រោម៖ 

 

image

* កំណត់សីតុណ្ហភាពឱ្យបានត្រឹមត្រូវ (3 អង្សារផ្នែកក្លាសេ និង -19 អង្សារផ្នែកកក)

* ទុកដាក់បន្លែ ត្រីសាច់ ផ្លែឈើ ឬភេសជ្ជៈតាមកន្លែងឱ្យបានត្រឹមត្រូវ (តាមថ្នាក់ ឬថត)

* វេចខ្ចប់ដាក់ក្នុងប្រអប់ ឬថង់ប្លាស្ទិចឱ្យបានត្រឹមត្រូវ

 ជាមួយនឹងទូទឹកកក Twin Cooling Plus™ លោកអ្នកនឹងមានភាពងាយស្រួលព្រោះ Twin Cooling Plus™ បំពាក់បច្ចេកវិទ្យាទំនើបបំផុតដោយមាន Fan និង  Evaporator ចំនួន 2 ដែលបញ្ចេញភាពត្រជាក់ដាច់ពីគ្នាពីផ្នែកកក និងផ្នែកក្លាសេ។ Twin Cooling Plus™ មានភាពត្រជាក់ល្អសព្វពេញទូល្អលើសពីទូទឹកកកធម្មតា ធ្វើឱ្យអាហារនៅស្រស់បានយូរមិនងាយខូចព្រមទាំងអស់បញ្ហាពីរឿងឆ្លងក្លិនលាយឡំគ្នាពីផ្នែកក្លាសេទៅផ្នែកកក ព្រមទាំងមានសំណើមដល់ទៅ 70% ដែលល្អបំផុតសម្រាប់បន្លែ និងផ្លែឈើ នៅស្រស់បានយូរមិនងាយស្រពោន។

image

 បន្ថែមពីនោះទូទឹកកកប្រភេទនេះគឺមានមុខងារក្លាសេដ៏ឆ្លាតវៃ Smart Conversion ដែលអាចកំណត់សីតុណ្ហភាពក្លាសេតាមតម្រូវការជាក់ស្តែង ពោលគឺអាចបិទចោលផ្នែកណាមួយក៏បានដែលអត់បានប្រើ បិទផ្នែកកកក៏បាន បិទផ្នែកក្លាសេក៏បាន ឬក៏បំប្លែងផ្នែកកកទៅក្លាសធម្មតាក៏បានទៀត។ Twin Cooling Plus™ នាំមកជូននូវការក្លាសេដ៏ឆ្លាតវៃ!

 ហើយអ្វីដែលកាន់តែពិសេសបំផុត សាមសុង បំពាក់បច្ចេកវិទ្យា Digital Inverter Technology លើកំប្រេះស័រដែលផ្តល់នូវលក្ខណៈពិសេសដូចជា៖

– សន្សំសំចៃ 50%

– មានសំឡេងស្ងាត់ល្អ (គ្មានសំឡេងរំខាន)

– មានការបញ្ជាក់ពី VDE នៃប្រទេសអាឡឺម៉ង់លើគុណភាពកំប្រេះស័រថាជាប់ធន់ប្រើបានយូរដល់ទៅ 21 ឆ្នាំ

– មានការធានាលើកំប្រេះស័ររហូតដល់10 ឆ្នាំ

 image

សម័យបច្ចេកវិទ្យាថ្មី លោកអ្នកត្រូវតែជ្រើសរើសទូទឹកកកទំនើបទាន់សម័យដែលធ្វើឱ្យជីវិតលោកអ្នកកាន់តែរីករាយស្រស់ស្រាយគ្រប់ពេល និងបំពេញគ្រប់តម្រូវការ! តោះ…នៅចាំអីទៀត…ឆ្លៀតទិញមួយគ្រឿងសម្រាប់គេហដ្ឋានឥឡូវនេះឱ្យហើយភ្លាមទៅ…!! Samsung Twin Cooling Plus™ ជាទូទឹកកកដែលផ្តល់ឱ្យលោកអ្នកនូវអាហារស្រស់រាល់ថ្ងៃ និងមានសុខភាពល្អជានិច្ច!

ចង់ជ្រាបឱ្យកាន់តែច្បាស់សូមអញ្ចើញមកទស្សនាដោយផ្ទាល់នៅតាមបណ្តាហាងទំនើប សាមសុង ឬតាមដេប៉ូចែកចាយបន្តផលិតផល សាមសុង ដែលនៅជិតលោកអ្នកបំផុត។ សម្រាប់ព័ត៌មានបន្ថែមលោកអ្នកក៏អាចធ្វើការទំនាក់ទំនងមកកាន់សេវាបម្រើអតិថិជនដោយឥតគិតថ្លៃតាមរយៈលេខ៖ 1800 203 232 ឬទស្សនាវីដេអូតាម link ខាងក្រោម៖