ព័ត៌មាន

ក្រុមហ៊ុនហ្វេសប៊ុកនឹងសាកល្បងដំណើរការឡើងវិញកម្មវិធី Instagram Lite នៅក្នុងប្រទេសឥណ្ឌា

ក្រុមហ៊ុនហ្វេសប៊ុកបាននិយាយកាលពីថ្ងៃពុធថា ខ្លួនកំពុងធ្វើតេស្តិ៍ទៅលើកម្មវិធីចែករំលេករូបភាព និងវីដេអូតាមអ៊ីនធឺរណិតនោះគឺកម្មវិធី Instagram នៅក្នុងប្រទេសឥណ្ឌា។ ក្រុមហ៊ុនដែលមានទីស្នាក់ការកណ្តាលនៅក្នុងតំបន់ Menlo Park រដ្ឋកាលីហ្វ័រញ៉ានិយាយថាកម្មវិធីនេះមានឈ្មោះថា Instagram Lite ដែលមានទំហំតិចជាង ២ មេកាបៃដែលនឹងជួយឱ្យកម្មវិធីនេះដំណើរការបានរលូននៅលើស្មាតហ្វូនដែលមានមេម៉ូរីទាប។

ក្រុមហ៊ុននេះកំពុងត្រៀមបើកដំណើរការឡើងវិញទៅលើកម្មវិធី Lite បន្ទាប់ពីការបិទកំណែមុននេះដែលកំពុងតែពេញនិយមខ្លាំងនៅក្នុងទីផ្សារដែលកំពុងរីកចម្រើននៅដើមឆ្នាំនេះ។ អនុប្រធាននៃកម្មវិធី Instagram លោក Vishal Shah បាននិយាយនៅឯព្រឹត្តិការណ៍ &#039Fuel for India&#039 ដំបូងបង្អស់របស់ក្រុមហ៊ុនហ្វេសប៊ុកថា “ជាមួយនឹងការសាកល្បងកម្មវិធី Instagram Lite នេះ… យើងមានគោលបំណងធ្វើឱ្យមានប្រជាធិបតេយ្យ និងការបញ្ចេញមតិសម្រាប់មនុស្សកាន់តែច្រើននៅក្នុងប្រទេសឥណ្ឌា” ។ គួរបញ្ជាក់ផងដែរថា ឥណ្ឌាគឺជាទីផ្សារធំបំផុតរបស់ក្រុមហ៊ុនហ្វេសប៊ុកផងដែរ។

ថ្លែងនៅក្នុងព្រឹត្តិការណ៍នេះ ប្រធានផ្នែកកម្មវិធី WhatsApp នៅក្នុងប្រទេសឥណ្ឌា លោក Abhijit Bose បាននិយាយថា កម្មវិធីផ្ញើសារនេះមានអ្នកប្រើប្រាស់ចំនួន ៤០០ លាននាក់នៅក្នុងប្រទេសឥណ្ឌា ហើយកម្មវិធីនេះក៏នឹងមានការលក់ធានារ៉ាប់រងសុខភាពដល់អ្នកប្រើប្រាស់ផងដែរនៅចុងឆ្នាំនេះ។ ពេលនេះ កម្មវិធី WhatsApp Pay កំពុងតែប្រកួតប្រជែងជាមួយ Alibaba ‘s Paytm, Google Pay និង Walmart Inc&#039s PhonePe នៅក្នុងទីផ្សារ Fintech ដែលកំពុងរីកចម្រើនខ្លាំងក្នុងទីផ្សាររបស់ប្រទេសឥណ្ឌានេះ៕

 image

image