ព័ត៌មាន

ចំណុចខ្សោយ 0-Day របស់ WordPress Easy WP SMTP ធ្វើអោយវេបសាយជាច្រើនពាន់ត្រូវហេគ

Easy WP SMTP ដែលជា WordPress plugin មានការតម្លើងច្រើនជាង ៥០០,០០០ ដងអនុញ្ញាតអោយមានការតភ្ជាប់តាមរយៈ SMTP server នោះពេលនេះមានចំណុចខ្សោយ 0-Day ដែលធ្វើអោយមានការប៉ះពាល់ដល់ជំនាន់  versions 1.4.2 (បច្ចុប្បន្ន version 1.4.4) និងទាបជាងនេះដែលអនុញ្ញាតអោយអ្នកប្រើប្រាស់ដែលគ្មានសិទ្ធិអាចធ្វើការ Reset ទៅលើលេខសម្ងាត់ Admin ដែលអនុញ្ញាតអោយហេគឃ័រអាចធ្វើការគ្រប់គ្រងបានទាំងស្រុងទៅលើវេបសាយនេះ។

ចំណុចខ្សោយនេះគឺស្ថិតនៅក្នុង debug file​ ដោយសារតែវាមានការ error ទៅលើ Plugin នេះ។ Easy WP SMTP plugin នេះគឺមាន  debug log ដែលស្ថិតនៅក្នុង installation folder របស់ Plugin នេះនោះគឺ “/wp-content/plugins/easy-wp-smtp/” ។ សម្រាប់ log នេះគឺជា text file ដែលមានឈ្មោះហៅថា 5fcdb91308506_debug_log.txt ។

សូមអ្នកប្រើប្រាស់ធ្វើការអាប់ដេតទៅលើ Plugin នេះជាបន្ទាន់៕

 image