ព័ត៌មាន

ក្រុមហេគឃ័ររបស់រុស្សីបំពានទៅលើរដ្ឋាភិបាលរបស់សហរដ្ឋអាមេរិក និង FireEye ខណៈពេលដែល FBI កំពុងស៊ើបអង្កេត

នៅពេលដែលក្រុមប្រឹក្សាសន្តិសុខជាតិនឹងជួបគ្នានៅក្នុងសេតវិមាននៅថ្ងៃសៅរ៍នេះ អ្នកនឹងបានដឹងថាការហេគពិតជាគ្រោះថ្នាក់ខ្លាំងមែនទែន។ នាយកដ្ឋានរតនាគារនិងពាណិជ្ជកម្មអាមេរិកបានបញ្ជាក់ថា​វាមានការបំពានទៅលើម៉ាស៊ីនមេ Servers របស់ពួកគេ ហើយទីភ្នាក់ងារសន្តិសុខសុវត្ថិភាពហេដ្ឋារចនាសម្ព័ន្ធនិង FBI កំពុងស៊ើបអង្កេតទៅលើការបំពាននេះ។

ទោះបីជារដ្ឋាភិបាលរបស់សហរដ្ឋអាមេរិកមិនទាន់ចោទប្រកាន់ទៅលើក្រុមណាមួយដែលពាក់ព័ន្ធទៅនឹងការហេគនេះក៏ដោយ ប៉ុន្តែវាមានការជឿជាក់ថាការហេគនេះគឺមានការពាក់ព័ន្ធទៅនឹងប្រទេសរុស្សីផងដែរ។ វាមានការជឿជាក់ថា ការហេគនេះប្រហែលជាមានទំនាក់ទំនងជាមួយនឹងការហេគពីមុនទៅលើ FireEye ផងដែរ។នៅក្នុងការបង្ហោះនៅលើ Facebook នោះ ស្ថានទូតរបស់ប្រទេសរុស្សីនៅក្នុងសហរដ្ឋអាមេរិកបានច្រានចោលការចោទប្រកាន់នេះ ហើយអះអាងថា នេះគឺជាការស្មានប៉ុណ្ណោះទៅលើប្រទេសរុស្សីក្នុងការហេគទៅលើរដ្ឋាភិបាលរបស់សហរដ្ឋអាមេរិក។

គួរបញ្ជាក់ផងដែរថា​លោកប្រធានាធិបតីជាប់ឆ្នោត Joe Biden អាចនឹងប្រឈមមុខទៅនឹងបញ្ហាជាច្រើនធំទៅលើការស៊ើបអង្កេតអំពីការរំលោភបំពាននេះ និងការប្រើប្រាស់នូវទិន្នន័យដែលបានលួចគ្រប់គ្រងនេះផងដែរ។ ក្រុមហេគឃ័របានចូលទៅក្នុងកម្មវិធី software របស់ NTIA កម្មវិធី Office 365 និងអ៊ីម៉ែលជាច្រើនទៀតដែលទទួលបាននូវការឃ្លាំមើលដោយហេគឃ័រផងដែរ។ ពេលនេះ FBI និង CISA មិនទាន់បានឆ្លើយតបអំពីដំណើរការនៃការស៊ើបអង្កេតនេះនៅឡើយទេ៕

image