ព័ត៌មាន

Surface Pro X រូបរាងកាន់តែស្តើង សមត្ថភាពខ្លាំងក្លាក្នុងការប្រើប្រាស់

ថ្មីៗនេះ ក្រុមហ៊ុនបច្ចេកវិទ្យា Microsoft បានបញ្ចេញនូវជំនាន់ថ្មីរបស់ឧបករណ៍ Surface របស់ខ្លួននោះគឺ Surface Pro X ។ Surface Pro X មានរូបរាងស្តើង និងសមត្ថភាពខ្លាំងក្លាក្នុងការតភ្ជាប់ទំនាក់ទំនងបានលឿនបំផុតថែមទៀត។ កាន់តែពិសេសជាងនេះទៀតនោះ Surface Pro X អាចកាន់ថាមពលថ្មបានដល់ទៅ ១៥ ម៉ោងថែមទៀត។ អេក្រង់ Surface Pro X ពេលនេះមានទំហំដល់ទៅ 13’’ Touchscreen ថែមទៀត។ Surface Pro X មានកម្រាស់ស្តើងត្រឹមតែ 7.3mm ប៉ុណ្ណោះ។

អេក្រង់ Edge-to-edge ស្តើងក្នុងការប្រើប្រាស់ និងប៊ិចដ៏ឆ្លាតវៃ

Surface Pro X មានគែម Bezels ស្តើងងាយស្រួលក្នុងការប្រើប្រាស់ និងការទស្សនាវីដេអូថែមទៀត។ កាន់តែពិសេសជាងនេះទៀតនោះ វាមានបច្ចេកវិទ្យា Eye Contact ដែលផ្តល់នូវភាពឆ្លាតវៃក្នុងការប្រើប្រាស់វីដេអូខលថែមទៀត។ បន្ថែមពីនេះទៀតនោះ វាមានភ្ជាប់ជាមួយនឹង Surface Slim Pen ដែលអាចធ្វើការបញ្ចូលថាមពលថ្មជាលក្ខណៈ Wireless និងប្រើប្រាស់បានជាមួយនឹងក្តារចុច Surface Pro X Signature Keyboard ថែមទៀត។

ការតភ្ជាប់ទំនាក់ទំនងកាន់តែអស្ចារ្យ និងបច្ចេកវិទ្យា Eye Contact

សម្រាប់ Surface Pro X នេះគឺផ្តល់នូវភាពងាយស្រួលក្នុងការតភ្ជាប់ទំនាក់ទំនងជាមួយនឹងមិត្តភក្តិ ក្រុមគ្រួសារ និងមិត្តរួមក្រុមថែមទៀតតាមរយៈការភ្ជាប់ជាមួយនឹង HD Webcams តាមរយៈ Studio Mics, Dolby® Audio™ និងបច្ចេកវិទ្យា LTE ថែមទៀត។ នៅក្នុងបច្ចេកវិទ្យា​ AI នេះ បច្ចេកវិទ្យា Eye Contact អាចធ្វើការចាប់យកដោយស្វ័យប្រវត្តិទៅលើទម្រង់ដែលអ្នកបង្ហាញនៅលើមុខកាមេរ៉ា។ Surface Pro X ក៏ជួយសន្សំសំចៃថាមពលថ្មនៅក្នុងពេលប្រើប្រាស់វីដេអូខលថែមទៀត។ Surface Pro X មានកម្មវិធីច្រើនក្នុងការប្រើប្រាស់ជាពិសេសសម្រាប់មុខងារ multitasking ថែមទៀត។

ភាពងាយស្រួលក្នុងការប្រើប្រាស់ជាមួយនឹងប្រព័ន្ធប្រតិបត្តិការ Windows 10 និង Microsoft 365

នៅក្នងការបង្កើតនូវប្រតិបត្តិការងារល្អបំផុតនោះជាមួយនឹងកម្មវិធី Microsoft 365 នៅលើប្រព័ន្ធប្រតិបត្តិការ Windows 10 Home នេះ។ អ្នកអាចរីករាយក្នុងការចូល Logins ជាមួយនឹងបច្ចេកវិទ្យា Windows Hello sign-in ដោយមិនបាច់វាយបញ្ចូលលេខសម្ងាត់ និងការរក្សារូបភាព​ និង Files ជាច្រើនកាន់តែមានសុវត្ថិភាពនៅក្នុងក្លោដជាមួយនឹង OneDrive ថែមទៀត។ Surface Pro X អាចប្រើប្រាស់បានជាមួយនឹងកម្មវិធី Microsoft 365, LiquidText, Adobe Spark, Pics Art និងជាច្រើនទៀត។

កាន់តែអស្ចារ្យជាមួយនឹងបន្ទះឈីប Microsoft SQ® 1 និង Microsoft SQ® 2 chipset

សម្រាប់បន្ទះឈីប Microsoft SQ® 1 និង Microsoft SQ® 2 processors របស់ក្រុមហ៊ុនបច្ចេកវិទ្យា Qualcomm ត្រូវបានឌីស្សាញឡើងយ៉ាងពិសេសក្នុងការបង្កើនទៅលើល្បឿននៃការប្រើប្រាស់កាន់តែលឿន និងដំណើរការប្រកបដោយភាពរលូនបំផុតក្នុងការប្រើប្រាស់។ សម្រាប់ Surface Pro X នេះប្រើប្រាស់កាន់តែលឿនទៅលើកម្មវិធី Outlook, Excel និង Edge browser ការឆាតវីដេអូកម្រិតខ្ពស់ និងវីដេអូ 4K បានលឿនច្បាស់ថែមទៀត។ Surface Pro X អាចប្រើប្រាស់បានយ៉ាងរលូនទៅលើកម្មវិធី Skype, Edge, Teams, Spotify, LiquidText និង Netflix ថែមទៀត៕

 image