ថ្មីៗនេះ វាមានតម្រូវការខ្ពស់មែនទែនទៅលើការងារផ្នែកសន្តិសុខនៅលើអ៊ិនធឺរណិតនៅក្នុងប្រទេសឥណ្ឌា និងប្រទេសជាច្រើនទៀតនៅលើពិភពលោកផងដែរ។ យើងបានដឹងថា សេដ្ឋកិច្ចពិភពលោកគឺមានការពឹងផ្អែកទៅលើអ៊ិនធឺរណិត និងសេវាកម្មនៃការតភ្ជាប់ជាច្រើនទៀត។ នៅក្នុងស្ថានភាពនេះ ស្ថាប័នជាច្រើនបានក្លាយជាជនរងគ្រោះនៃការហេគ និងការវាយប្រហារនៅលើអ៊ិនធឺរណិតផងដែរ។
នេះគឺជាហេតុផលដែលអ្នកជំនាញសុវត្ថិភាពអ៊ិនធឺរណិតគឺមានតម្រូវការខ្ពស់មែនទែននៅក្នុងអាជីវកម្ម និងស្ថាប័នជាច្រើន ហើយវាពិតជាសំខាន់មែនទែននៅក្នុងការជួលអ្នកជំនាញសុវត្ថិភាពជាច្រើន បើទោះបីជាវាមានកងកម្លាំងប៉ូលិសនៅទីនេះក៏ដោយ។ ដើម្បីការពារទៅលើស្ថាប័នរបស់ពួកគេ អ្នកជំនាញទាំងនេះពិតជាដើរតួរយ៉ាងសំខាន់មែនទែន។
យើងបានដឹងថា វាមានតម្រូវការយ៉ាងខ្លាំងក្លាមែនទែនសម្រាប់អ្នកជំនាញសុវត្ថិភាព ប៉ុន្តែនៅក្នុងពេលនេះ វាគឺមានមនុស្សតិចប៉ុណ្ណោះដែលត្រូវបានហ្វឹកហាត់ និងបំពេញនូវតម្រូវការទៅលើកំនើននៃការងារទាំងនេះនៅក្នុងទីផ្សារនៃប្រទេសនេះ។ របាយការណ៍ចេញពីក្រុមហ៊ុន NASSCOM បញ្ជាក់ថា ប្រទេសឥណ្ឌាគឺខ្វះអ្នកជំនាញសុវត្ថិភាពជាច្រើនដែលមានបទពិសោធន៍ផងដែរ។
តាមការបញ្ជាក់របស់ Statista នោះ ទីផ្សារសុវត្ថិភាពអ៊ិនធឺរណិតនេះគឺត្រូវគេរំពឹងថានឹងឈានដល់ទៅទឹកប្រាក់ចំនួន 248.26 ពាន់លានដុល្លារអាមេរិកនៅក្នុងឆ្នាំ ២០២៣ នេះ។ វាមានការរាយការណ៍ថា ការងារចំនួន 67,000កន្លែងនឹងអាចរកបាននៅក្នុងឧស្សាហកម្មសុវត្ថិភាពអ៊ិនធឺរណិតនេះ។
ការងារទាំងនេះរួមមាន៖
Network security engineer
Cybersecurity analyst
Security architect
Cybersecurity manager
Chief information security officer (CISO)
Penetration Tester
SOC Analyst
PKI Security Engineer
Secure Developer