ព័ត៌មាន

ប្រតិបត្តិករមេរោគត្រូវគេចាប់ខ្លួនពីបទដំណើរការសេវាកម្មជាច្រើនដើម្បីគេចផុតពីកម្មវិធីកម្ចាត់មេរោគ

កម្លាំងប៉ូលិសរ៉ូម៉ានីបានចាប់ខ្លួនបុគ្គលចំនួនពីរនាក់នៅក្នុងសប្តាហ៍នេះពីបទបើកសេវាកម្មឆបោកមេរោគចំនួនពីរដូចជា CyberSeal និង DataProtector ដើម្បីគេចពីការចាប់បានរបស់កម្មវិធីកំចាត់មេរោគ។ សេវាកម្មទាំងនេះត្រូវអ្នកបង្កបទល្មើសចំនួន១៥៦០នាក់ទិញយកទៅប្រើប្រាស់ ហើយត្រូវបានប្រើសម្រាប់ធ្វើការគ្រីបលើប្រភេទមេរោគផ្សេងៗគ្នាជាច្រើនរួមមានទាំង ដំណើរការមេរោគពីចម្ងាយ(Remote Access Trojans)    អ្នកលួចព័ត៌មាន(Information stealers) និងមេរោគ(Ransomware)។ អ្នកទាំងពីរបានប្រើប្រាស់សេវាកម្ម Cyberscan ដែលអនុញ្ញាតឱ្យអតិថិជនរបស់ពួកគេសាកល្បងប្រើប្រាស់មេរោគរបស់ពួកគេប្រឆាំងនឹងឧបករណ៍កំចាត់មេរោគ។

 តើឧក្រិដ្ឋជនឆ្លងកាត់កម្មវិធីការពារកុំព្យួទ័រការពារមេរោគដោយរបៀបណា?

ជាទូទៅ ក្រុមហេគឃ័រអាចគេចផុតពីការរកឃើញរបស់មេរោគកំចាត់មេរោគតាមរយៈការប្រើប្រាស់ crypters ដែលអ៊ិនគ្រីប ឬលាក់កូដបឋមនៅក្នុងកម្មវិធីផ្នែកទន់។ ជាធម្មតាមេរោគបានក្លែងខ្លួនធ្វើជាអ្វីដែលពុំមានគ្រោះថ្នាក់ទាល់តែសោះ ហើយតែវាបានដំឡើងមេរោគនៅលើឧបករណ៍របស់ជនរងគ្រោះ។ ក្រុមឧក្រិដ្ឋជនក៏បានផ្តល់ជូននូវវេទិកាប្រឆាំងនឹងកម្មវិធីកម្ចាត់មេរោគដោយអនុញ្ញាតឱ្យឧក្រិដ្ឋជនសាកល្បងគំរូមេរោគរបស់ពួកគេប្រឆាំងនឹងកម្មវិធីកំចាត់មេរោគរហូតដល់មេរោគអាចគេចផុតពីកម្មវិធីបានដោយពេញលេញ(FUD)។ ថ្លៃដើមនៃសេវាកម្មនេះប្រែប្រួលពី ៧ ទៅ ៤០ដុល្លារអាមេរិក។

សកម្មភាពដែលធ្វើឡើងដើម្បីប្រឆាំងករណីនេះ

សកម្មភាពប្រឆាំងករណីនេះត្រូវបានដឹកនាំដោយអឺរុបប៉ូលិសអ៊ិនធឺរណិតអឺរ៉ុប (EC3) ដែលបានដំណើរការពីបម្រែបម្រួលរបស់ទិន្នន័យ និងផ្តល់នូវកោសល្យវិច្ច័យមេរោគ និងការវិភាគប្រតិបត្តិការក្នុងមូលដ្ឋានសម្រាប់សកម្មភាព។ ភ្នាក់ងារអនុវត្តច្បាប់អ៊ឺរ៉ុប និង FBI បានសហការគ្នាដើម្បីធ្វើការតាមដានលើប្រតិបត្តិករសេវាកម្ម។ ដូច្នេះ ឥលូវនេះគេហទំព័រមេរោគ CyberSeal (cyber -seal.org) និង Cybercan (cyberscan.org) គឺស្ថិតនៅក្រៅបណ្តាញ។ អ្នកបង្កបទល្មើសបានភ្ជាប់សេវាកម្មទាំងនេះយ៉ាងល្អនៅលើគេហទំព័រងងឹត។

image