ព័ត៌មាន

កាសស្តាប់ Realme Buds Air 2 TWS និង Smart Bulbs នឹងបង្ហាញខ្លួននៅក្នុងត្រីមាសទី ១ ឆ្នាំ ២០២១ នេះ

ក្រុមហ៊ុនបច្ចេកវិទ្យា Realme បានប្រកាសបង្ហាញវត្តមានម៉ាកយីហោស្មាតហ្វូនរបស់ខ្លួននៅក្នុងខែឧសភា ឆ្នាំ ២០១៨ នេះ ហើយក្រុមហ៊ុននេះក៏បានធ្វើការពង្រីកវត្តមានទៅលើផលិតផលជាច្រើនរបស់ខ្លួននោះគឺកាសស្តាប់ នាឡិកាសុខភាព ស្មាតវ៉ច ទូរទស្សន៍ឆ្លាតវៃ និង Soundbar ដែលជាផ្នែកមួយនៃយុទ្ធសាស្រ្ត 1+4+N របស់ខ្លួន។

ថ្មីៗនេះ ក្រុមហ៊ុន Realme ក៏បានប្រកាសបង្ហាញវត្តមាននៃផលិតផល AIoT ជាច្រើនទៀតដែលមានដូចជា Watch S Pro, Watch S Master Edition និង Buds Air Pro Master Edition ផងដែរ។​លោក Madhav Sheth អនុប្រធានរបស់ក្រុមហ៊ុនបច្ចេកវិទ្យា Realme និង CEO របស់ក្រុមហ៊ុន Realme នៅក្នុងប្រទេសឥណ្ឌា និងអ៊ឺរ៉ុបក៏បង្ហាញអំពីគម្រោងជាច្រើនរបស់ក្រុមហ៊ុននេះទៅលើផលិតផល AIoT របស់ខ្លួននៅក្នុងឆ្នាំ ២០២១ នេះផងដែរ។ ក្រុមហ៊ុននេះក៏ត្រៀមប្រកាសបង្ហាញនូវកាសស្តាប់ Buds Air 2 TWS នៅក្នុងត្រីមាសទី ១ ឆ្នាំ ២០២១ នេះផងដែរ។

បន្ថែមពីនេះទៀតនោះ ក្រុមហ៊ុន Realme ក៏ត្រៀមប្រកាសបង្ហាញនូវអំពូលឆ្លាតវៃ Smart Bulbs នៅក្នុងត្រីមាសទី ១ នេះផងដែរ ហើយវានឹងធ្វើការគ្រប់គ្រងពីចម្ងាយដោយកម្មវីធី Realme Link app ផងដែរ។ ក្រុមហ៊ុននេះមានគោលដៅក្នុងការបន្ថែមនូវផលិតផល ១០០ ជាងទៀតនៅក្នុងផ្នែក AIoT របស់ខ្លួននៅក្នុងប្រភេទក្រុមផ្សេងៗគ្នានៅក្នុងឆ្នាំ ២០២១ នេះ៕

image