ព័ត៌មាន

ស្មាតហ្វូន Samsung Galaxy S20 FE ទទួលបាននូវការអាប់ដេតទៅកាន់ស្បែក One UI 3.0 ដែលផ្អែកនៅលើ Android 11

ក្រុមហ៊ុនបច្ចេកវិទ្យា Samsung ទើបតែប្រកាសបង្ហាញនូវស្បែក One UI 3.0 ដែលផ្អែកនៅលើប្រព័ន្ធប្រតិបត្តិការ Android 11 សម្រាប់ស្មាតហ្វូន Galaxy S20 FE កាលពីសប្តាហ៍មុននេះនៅក្នុងប្រទេសរុស្សី។ ពេលនេះ ការអាប់ដេតនេះក៏មានការពង្រីកទៅកាន់ប្រទេសជាច្រើនទៀតទាំងនៅលើស្មាតហ្វូនប្រភេទ 4G និង 5G ផងដែរ។

សម្រាប់ស្មាតហ្វូនប្រភេទ 4G និង 5G នេះគឺមានជំនាន់ G780FXXU1BTL1 និង G781BXXU1BTL ផងដែរ។ ការអាប់ដេតនេះគឺអាចឆែកមើលបាននៅក្នុង Settings > Software update នៅលើស្មាតហ្វូនរបស់អ្នក។ ប្រសិនបើអ្នកមិនទាន់ទទួលបាននូវការអាប់ដេតនោះទេ ឆាប់ៗនេះអ្នកនឹងអាចដំណើរការបានហើយ!

image