ព័ត៌មាន

ស្មាតហ្វូន Samsung Galaxy A72 4G បង្ហាញខ្លួននៅលើ Geekbench

ក្រុមហ៊ុនបច្ចេកវិទ្យា Samsung ត្រូវគេរំពឹងថានឹងប្រកាសបង្ហាញវត្តមានរបស់ស្មាតហ្វូន Galaxy A72 នៅដើមឆ្នាំក្រោយនេះ។ ស្មាតហ្វូននេះទ្រទ្រង់ទៅលើបច្ចេកវិទ្យា 4G និង  5G versions ដែលមានលេខម៉ូឌែល SM-A725F និង SM-A726B ។ ក្រុមហ៊ុនបច្ចេកវិទ្យា Samsung នៅមិនទាន់បកស្រាយអំពីការប្រកាសបង្ហាញវត្តមានរបស់ស្មាតហ្វូន A72 នៅឡើយទេ ប៉ុន្តែស្មាតហ្វូន 4G នេះក៏មានការបង្ហាញខ្លួននៅលើ Geekbench ជាមួយនឹងលក្ខណៈសម្បត្តិជាច្រើនទៀតផងដែរ។

ស្មាតហ្វូន Galaxy A72 4G​ដំណើរការនូវប្រព័ន្ធប្រតិបត្តិការ Android 11 រ៉េមទំហំ 8GB និងបន្ទះឈីប Snapdragon 720G SoC ។ បន្ទះឈីបនេះគឺប្រើប្រាស់នៅលើស្មាតហ្វូន  Galaxy A52 4G ផងដែរ។ នៅក្នុង benchmark database មិនមានការបង្ហាញអំពីលក្ខណៈសម្បត្តិរបស់ស្មាតហ្វូន Galaxy A72 4G នេះទេ ប៉ុន្តែវាមានការបែកធ្លាយជាច្រើនទៀតអំពីស្មាតហ្វូន 5G ដែលមានអេក្រង់ទំហំ  6.7″ punch hole ហើយវាមានកាមេរ៉ា ៤ គ្រាប់ផងដែរដូចទៅនឹងម៉ូឌែល 4G ផងដែរ។

ស្មាតហ្វូន Galaxy A72 5G នេះគឺមានតម្លៃចន្លោះពី  €550-600 ខណៈពេលដែលម៉ូឌែល  4G គឺមានតម្លៃចន្លោះពី€450-500 ហើយវាមាន ៤ ពណ៌គឺពណ៌ខ្មៅ ខៀវ ស និងស្វាយផងដែរ៕

image