ព័ត៌មាន

ស្មាតហ្វូន Samsung Galaxy M12 ទទួលបាននូវវិញ្ញាបនបត្រ NBTC

ស្មាតហ្វូន Samsung Galaxy M12 ដែលមានលេខម៉ូឌែល SM-M127F/DS គឺមានវិញ្ញាបនបត្រ FCC កាលពីសប្តាហ៍មុននេះ ហើយពេលនេះវាក៏មានការទទួលស្គាល់ដោយវិញ្ញាបនបត្រ NBTC របស់ថៃផងដែរ។ និយ័តកររបស់ថៃមិនទាន់បង្ហាញនូវព័ត៌មានលម្អិតរបស់ស្មាតហ្វូន Galaxy M12 នោះទេ ប៉ុន្តែស្មាតហ្វូននេះបង្ហាញខ្លួននៅលើ Geekbench​ដែលមានបន្ទះឈីប Exynos 850 SoC និងរ៉េមទំហំ 3GB RAM ផងដែរ។

ស្មាតហ្វូន Galaxy M12 នេះគឺមានថាមពលថ្មទំហំ 6,000 mAh ហើយវាមានកាមេរ៉ា ៤ គ្រាប់នៅខាងក្រោយ។ ស្មាតហ្វូន M12 នេះគឺមានប្រព័ន្ធស្កេនក្រយ៉ៅដៃនៅចំហៀង រន្ធដោត USB-C port ហើយវាមានរន្ធដោតកាសស្តាប់ 3.5mm headphone jack ៕

image

image