ព័ត៌មាន

ក្រុមហ៊ុនបច្ចេកវិទ្យា Samsung ចាប់ផ្តើមកម្មវិធី One UI 3 beta សម្រាប់ស្មាតហ្វូន Galaxy A51

ក្រុមហ៊ុនបច្ចេកវិទ្យា Samsung បានប្រកាសបង្ហាញនូវកម្មវិធី One UI 3 beta​សម្រាប់ប្រព័ន្ធប្រតិបត្តិការ Android 11 សម្រាប់ស្មាតហ្វូន Galaxy M31 ហើយពេលនេះវាក៏ធ្វើការអាប់ដេតទៅលើស្មាតហ្វូន Galaxy A51 5G ។ វាក៏មានការប្រកាសនៅលើ Samsung Community forums នៅក្នុងប្រទេសកូរ៉េខាងត្បូង។

អ្នកអាចចូលទៅ Sign up ទៅលើកម្មវិធី Samsung Members app ។ សម្រាប់ beta version របស់កម្មវិធីនេះគឺបង្ហាញខ្លួននៅក្នុងអ៊ឺរ៉ុបផងដែរ។ ស្មាតហ្វូន Galaxy A51 5G នឹងទទួលបាននូវការអាប់ដេតកម្មវិធី software នេះនៅក្នុងខែមីនានេះ៕

image