ព័ត៌មាន

ប្រទេសចិនបង្កើនលក្ខខណ្ឌដាក់ពន្ធនាគារសម្រាប់ឧក្រិដ្ឋកម្មទីផ្សារមូលបត្រនាពេលអនាគត

កាលពីថ្ងៃសៅរ៍ ទី ២៦ ខែធ្នូនេះ ប្រទេសចិនបានធ្វើវិសោធនកម្មច្បាប់ព្រហ្មទណ្ឌដើម្បីបង្កើនលក្ខខណ្ឌដាក់ពន្ធនាគារឧក្រិដ្ឋកម្មទីផ្សារមូលបត្រនាពេលអនាគតរាប់បញ្ចូលទាំងការបោះផ្សាយមូលបត្រក្លែងក្លាយ និងការក្លែងបន្លំការបង្ហាញព័ត៌មានថែមទៀត។

យោងតាមការចុះផ្សាយតាមអ៊ីនធឺរណិតដោយគណៈកម្មការត្រួតពិនិត្យមូលបត្រចិន (CSRC) កាលពីយប់ថ្ងៃសៅរ៍នេះបញ្ជាក់ថា ការដាក់ពន្ធនាគារចំពោះការបោះផ្សាយមូលបត្រក្លែងបន្លំនឹងត្រូវជាប់ទោសពី ៥ ឆ្នាំទៅ ១៥ ឆ្នាំ ខណៈការផ្តន្ទាទោសអតិបរមាសម្រាប់ការផ្សព្វផ្សាយបន្លំព័ត៌មានត្រូវជាប់ទោសពី ១០ ឆ្នាំឡើង។

ការធ្វើវិសោធនកម្មនេះត្រូវបានអនុម័តដោយគណៈកម្មាធិការអចិន្ត្រៃយ៍សភាប្រជាជនជាតិ (National People&#039s Congress Standing Committee) កាលពីថ្ងៃសៅរ៍នេះ ហើយវានឹងចូលជាធរមានចាប់ពីថ្ងៃទី ១ ខែមីនានេះតទៅ។ ការធ្វើវិសោធនកម្មនេះក៏ពង្រឹងការដាក់ទណ្ឌកម្មប្រឆាំងនឹងការគ្រប់គ្រងរបស់ម្ចាស់ភាគហ៊ុន និងអន្តរការីដូចជាអ្នកឧបត្ថម្ភដែលដើរតួជា“ អ្នកការពារ” ឬ”gatekeeers” ក្នុងការចេញមូលបត្រនេះ។ សេចក្តីថ្លែងការណ៍របស់CSRC បានបន្ថែមថាអាកប្បកិរិយាជាច្រើនទៀតដូចជាការញុះញង់ ការបន្លំ និងការលាក់បាំងបញ្ហាដែលពាក់ព័ន្ធគឺស្ថិតក្នុងវិសាលភាពនៃសកម្មភាពឧក្រិដ្ឋកម្មផងដែរ៕

image