ព័ត៌មាន

លក្ខណៈសម្បត្តិរបស់ស្មាតហ្វូន Samsung Galaxy S21, S21+ ត្រូវទម្លាយនៅលើអនឡាញ

លក្ខណៈសម្បត្តិជាច្រើនរបស់ស្មាតហ្វូន Samsung Galaxy S21 Ultra ត្រូវទម្លាយកាលពីសប្តាហ៍មុននេះ ហើយពេលនេះ ស្មាតហ្វូន S21 និង S21+ ក៏មានការទម្លាយផងដែរ។ ស្មាតហ្វូន S21 និង S21+ នេះនឹងប្រើប្រាស់នូវបន្ទះឈីប Snapdragon 888 SoC នៅក្នុងសហរដ្ឋអាមេរិក និងបន្ទះឈីប Exynos 2100 chipset នៅក្នុងទីផ្សាររបស់អ៊ឺរ៉ុប។

ស្មាតហ្វូនទាំង ២ នេះប្រើប្រាស់នូវប្រព័ន្ធប្រតិបត្តិការ Android 11 ជាមួយនឹង​ One UI 3.1 រ៉េមទំហំ 8GB និងម៉េមូរីទំហំ 128GB និង 256GB ផងដែរ។ ស្មាតហ្វូននេះក៏មានរន្ធដោតស៊ីម microSD card slot ផងដែរ។ ស្មាតហ្វូន S21 នេះមានអេក្រង់ 6.2″ FullHD+ Infinity-O Dynamic AMOLED​ខណៈពេលដែលម៉ូឌែល Plus គឺមានអេក្រង់ទំហំ 6.7″ ។ អេក្រង់ទាំងពីរនេះគឺមានកញ្ចក់ប្រភេទ Gorilla Glass Victus និងមានកម្រិត refresh rate 120Hz ថែមទៀត។

ស្មាតហ្វូន S21 និង S21+ នឹងមានកាមេរ៉ា ៣ គ្រាប់ដែលមានទំហំ 64MP និងកាមេរ៉ាខាងមុខទំហំ 10MP selfie ។ ស្មាតហ្វូន S21 មានថាមពលថ្មទំហំ 4,000 mAh​ខណៈពេលដែលម៉ូឌែល Plus គឺំមានថាមពលថ្មទំហំ 4,800 mAh ។ ស្មាតហ្វូន S21 គឺមានតម្លៃ €849 នៅក្នុងអ៊ឺរ៉ុប ខណៈពេលដែលម៉ូឌែល Plus គឺមានតម្លៃ €1049 សម្រាប់ទំហំ 128GB version ៕

image