ព័ត៌មាន

ស្មាតហ្វូន iPhones របស់អ្នកកាសែត Al Jazeera ត្រូវបានគេលួចស្តាប់ដោយមេរោគ Spyware របស់ក្រុមហ៊ុនមួយនៅអ៊ីស្រាអែល

ស្មាតហ្វូន iPhones របស់អ្នកកាសែត Al Jazeera​ចំនួន ៣៦ នាក់ត្រូវបានហេគដោយក្រុមហេគឃ័រដែលគាំទ្រដោយរដ្ឋដែលបានផ្ញើនូវមេរោគ malware តាមរយៈកម្មវិធី iMessages នេះ។ អ្នកវាយប្រហារនេះគឺត្រូវបានគេសង្ស័យថាមានការគាំទ្រដោយរដ្ឋាភិបាលរបស់ប្រទេសអារ៉ាប់ និងអារ៉ាបីសាអូឌីតជាមួយនឹងការកេងប្រវ័ញ្ចទៅលើចំណុចរងគ្រោះ zero-day នៅក្នុងកម្មវិធី iMessage ដែលក្រោយមកត្រូវបានជួសជុលដោយក្រុមហ៊ុន Apple រួចហើយ។

នៅក្នុងរបាយការណ៍បច្ចេកទេសមួយនោះ អ្នកជំនាញជាច្រើនបានអះអាងថា ស្មាតហ្វូន iPhones របស់អ្នកកាសែតទាំងនេះត្រូវបានគេលួចស្តាប់ដោយក្រុមហេគឃ័រដែលធ្វើការនៅក្នុងក្រុមហ៊ុន NSO ជាមួយនឹងមេរោគ Pegasus software spyware ទៅលើស្មាតហ្វូន iPhones ចំនួន ៣៦ របស់អ្នកសារព័ត៌មាននេះ។

Pegasus គឺជាមេរោគ malware ដែលធ្វើការអភិវឌ្ឍដោយក្រុមហ៊ុន NSO របស់អ៊ីស្រាអែលដែលមានគោលដៅសម្រាប់ឃ្លាំមើល។ មេរោគ  spyware នេះអនុញ្ញាតអោយ Hosts ធ្វើការគ្រប់គ្រងពីចម្ងាយ និងកេងប្រវ័ញ្ចទៅលើឧបករណ៍ដែលរងគ្រោះបានផងដែរ។ អ្នកវាយប្រហារអាចបោកបញ្ឆោតអ្នកប្រើប្រាស់អោយចុចនៅលើ​ Links ដែលមានមេរោគនេះ។

នៅពេលដែលធ្វើការវិភាគទៅលើឧបករណ៍មួយរបស់ជនរងគ្រោះនោះ អ្នកស្រាវជ្រាវជាច្រើនរកឃើញថា មេរោគ spyware នេះត្រូវបានតម្លើងដោយសម្ងាត់តាមរយៈកម្មវិធី  iMessage ហើយវាអាចធ្វើការប្រើប្រាស់សម្រាប់ថតរូបភាពដោយប្រើប្រាស់នូវកាមេរ៉ារបស់ស្មាតហ្វូន iPhone ការចូលទៅកាន់លេខសម្ងាត់ និងទីតាំងរបស់ជនរងគ្រោះថែមទៀត។ វាគឺជាមេរោគ Spyware ដែលអាចធ្វើការថតនូវការខល និង Microphone បានផងដែរ។

តាមការបញ្ជាក់របស់ក្រុមអ្នកស្រាវជ្រាវនៅ Citizen Lab និយាយថា ប្រតិបត្តិករចំនួន ៤ ដែលពាក់ព័ន្ធទៅនឹងមេរោគ Pegasus​នេះគឺមានគោលដៅនៅក្នុងការហេគ។ ប្រតិបត្តិករចំនួន ២ ដែលមានឈ្មោះហៅថា SNEAKY KESTREL និង MONARCHY ត្រូវជាប់សង្ស័យថាមានទំនាក់ំនងជាមួយនឹងរដ្ឋាភិបាលរបស់បណ្តាប្រទេសជាច្រើននៅមជ្ឈឹមបូព៌ាទៅកាន់អារ៉ាប់ និងអារ៉ាបីសាអូឌីតថែមទៀត៕

image