ព័ត៌មាន

រូបភាពរបស់ស្មាតហ្វូន Realme Koi (Race) ប្រើប្រាស់នូវបច្ចេកវិទ្យាសាកថ្ម 125W fast charging

ក្រុមហ៊ុនបច្ចេកវិទ្យា Realme បានបង្កើតនូវគណនី Weibo ថ្មីដើម្បីប្រកាសបង្ហាញនូវវត្តមានស្មាតហ្វូនដែលមានបន្ទះឈីប Snapdragon 888 ហើយវាមានកូដឈ្មោះហៅថា “Koi” ។ អ្នកប្រើប្រាស់ជាច្រើននៅលើ Weibo ក៏បង្ហោះនូវព័ត៌មានរបស់ស្មាតហ្វូននេះផងដែរ។ ផ្នែកខាងក្រោយរបស់ស្មាតហ្វូននេះគឺមានពាក្យស្លោកថា “Dare to leap”។

អ្នកអាចមើលឃើញនូវពាក្យស្លោកនេះដែលមាន koi-themed teaser ហើយស្មាតហ្វូននេះប្រើប្រាស់នូវបន្ទះឈីប Snapdragon chipset ថ្មីនេះ។ កាមេរ៉ា ៣ គ្រាប់នេះគឺមានទំហំ 64MP ។ ស្មាតហ្វូន Race នេះគឺនឹងប្រើប្រាស់នូវកាមេរ៉ាទំហំ 64MP នេះ។ ស្មាតហ្វូននេះមាន ២ ពណ៌។ ស្មាតហ្វូននេះមានបច្ចេកវិទ្យា 125W UltraDART fast charging របស់ក្រុមហ៊ុន Realme ជាមួយនឹងថាមពលថ្មទំហំ 4,000 mAh ដែលបញ្ចូលថ្ម ៥ នាទីបាន 41% និង ២០ នាទីបាន 100% ។

@Geek_Cao នេះក៏មានការបង្ហាញនូវម៉ូឌែល Realme V15 ដែលប្រើប្រាស់នូវបន្ទះឈីប MediaTek Dimensity 800U 5G chipset ថែមទៀត។ សម្រាប់ស្មាតហ្វូន V15​នេះគឺមានបច្ចេកវិទ្យា 50W fast wired charging និងទម្ងន់ 176g ថែមទៀត។ ស្មាតហ្វូននេះនឹងបង្ហាញខ្លួននៅក្នុងខែមករានេះជាមួយនឹងតម្លៃ CNY 5,000($765/€625)៕

image