ព័ត៌មាន

ក្រុមហ៊ុន សាមសុង អេឡិចត្រូនិច បានតែងតាំងប្រធាន និងនាយកប្រតិបត្តិថ្មី សម្រាប់ដឹកនាំប្រចាំតំបន់អាស៊ីអាគ្នេយ៍ និងអូសេអានី…!!

កាលពីពេលថ្មីៗនេះ លោក សាងហូ ចូ (Mr. Sangho Jo) ដែលជាអតីតអ្នកគ្រប់គ្រងជាន់ខ្ពស់ពោរពេញដោយកំពូលបទពិសោធន៍ជាង 3 ទសវត្សរ៍ មកហើយ និងបានដឹកនាំក្រុមហ៊ុន សាមសុង អេឡិចត្រូនិចនៅ អ៊ឺរ៉ុប នឹងវិលត្រឡប់មកដឹកនាំព្រមទាំងគ្រប់គ្រងតំបន់បែកអាស៊ីអាគ្នេយ៍ និងអូសេអានី វិញម្តង! ក្រុមហ៊ុន សាមសុង អេឡិចត្រូនិច ខូអិលធីឌី នៅថ្ងៃនេះបានធ្វើការប្រកាសជាផ្លូវការថាខ្លួនបានតែងតាំង លោក សាងហូ​ ចូ (Mr. Sangho Jo) ធ្វើជាប្រធានជាន់ខ្ពស់ និងជានាយកប្រតិបត្តិប្រចាំតំបន់អាស៊ីអាគ្នេយ៍ និងតំបន់អូសេអានី។

 image

លោក ចូ ដែលជាកំពូលអ្នកដឹកនាំជាន់ខ្ពស់ម្នាក់នៅក្រុមហ៊ុន សាមសុង ដែលពោរពេញដោយបទពិសោធន៍ជាង 3 ទសវត្សរ៍មកហើយផ្នែកបណ្តុំអាជីវកម្ម និងផ្នែកភូមិសាស្ត្រ នឹងធ្វើការដឹកនាំទិសដៅបង្កើនយុទ្ធសាស្ត្រដ៏អស្ចារ្យបំផុតនៃក្រុមហ៊ុន សាមសុង​ អេឡិចត្រូនិច មកក្នុងតំបន់អាស៊ីអាគ្នេយ៍ និងតំបន់អូសេអានី។ ដោយសង្កេតឃើញថាវិសាលភាពនៅតំបន់អាស៊ីអាគ្នេយ៍ និងអូសេអានី មានសារៈសំខាន់ណាស់ចំពោះ ការបង្កើនផែនការយុទ្ធសាស្ត្ររយៈពេលវែងរបស់ សាមសុង ក៏ដូចជាសក្តានុពលដ៏អស្ចារ្យបែបនេះបានធ្វើឱ្យលោកត្រៀមខ្លួនរួចជាស្រេចដើម្បីរក្សា និងធ្វើឱ្យមានកំណើនសេដ្ឋកិច្ចយ៉ាងឆាប់រហ័សរបស់ខ្លួននៅទសវត្សរ៍បន្ទាប់ទៀតដោយបានបង្កើតឱ្យមាននូវមហិច្ឆតាលើប្រព័ន្ធឌីជីថលក្នុងបណ្តាទីក្រុង ឧស្សាហកម្ម និងសហគមន៍របស់ខ្លួន។

 image

លោក ចូ (Mr. Jo) នឹងប្តេជ្ញាធ្វើយ៉ាងណាដឹកនាំជំនួញ និងអាជីវកម្មរបស់ក្រុមហ៊ុន សាមសុង ឱ្យមានការរីកចម្រើនបំផុត និងក្លាយខ្លួនជាឧស្សាហកម្មឈានមុខគេក៏ដូចជាក្តោបយកឱកាសនៃការរីកចម្រើនរយៈពេលវែងក្នុងតំប​ន់នេះដោយបង្កើតទំនាក់ទំនងគ្នាឱ្យកាន់តែស្អិតរមួត បង្កើតនូវឧត្តមភាពនៃប្រតិបត្តិការអាជីវកម្ម និងកសាងនូវភាពជឿជាក់នៃម៉ាកសញ្ញាសម្រាប់អតិថិជន និងសហគ្រាសទាំងអស់ក្នុងតំបន់។

 សូមបញ្ជាក់ថាកាលពីពេលថ្មីៗចុងក្រោយនេះ លោកត្រូវបានតែងតាំងជាប្រធានគ្រប់គ្រងជាន់ខ្ពស់ និងជានាយកប្រតិបត្តិជាន់ខ្ពស់ផងដែរសម្រាប់ក្រុមហ៊ុន សាមុង អេឡិចត្រូនិច នៅតំបន់អឺរ៉ុបដែលជាកន្លែងដែលគាត់បានដឹកនាំ និងគ្រប់គ្រងអាជីវកម្មឱ្យសម្រេចបាននូវការរីកចម្រើនផ្នែកពាណិជ្ជកម្មជានិរន្តរ៍ព្រមទាំងកសាងនូវកេរ្តិ៍ឈ្មោះដ៏ល្បីល្បាញនៃម៉ាកសញ្ញានៅក្នុងឆ្នាំ 2020 ផងដែរ។

 រំឮកផងដែរថាកាលពីប៉ុន្មានទសវត្សរ៍ចុងក្រោយ លោក ចូ (Mr. Jo) ក៏បានធ្វើជាប្រធានគ្រប់គ្រងនៅក្នុងទីផ្សារតាមតំបន់ជាច្រើនផងដែរដូចជា៖ សាមសុង អេឡិចត្រូវនិច ប្រចាំប្រទេសអាឡឺម៉ង់ ក្នុងឆ្នាំ 2019, ចក្រភពអង់គ្លេសចន្លោះឆ្នាំ 2012 ដល់ 2017, ប្រទេសស៊ុយអែតចន្លោះឆ្នាំ 2012 ដល់ 2014, ប្រទេសអូស្ត្រាលី​​ ក្នុងឆ្នាំ 2011, បណ្តាប្រទេសបាល់ទិច (Baltic countries)ពីឆ្នាំ 2009 ដល់​ 2010, និងធ្វើជាប្រធានផ្នែក Visual Display សម្រាប់ក្រុមហ៊ុន សាមសុង នៅអឺរ៉ុប ដែលមានទីតាំងក្នុងប្រទេសកូរ៉ខាងត្បូងចាប់ពីឆ្នាំ 2017 ដល់ 2018 ផងដែរ។

 បញ្ជាក់ផងដែរថាសម្រាប់ លោក ចូ (Mr. Jo) គឺមិនមែនជារឿងថ្មី ឬបទពិសោធន៍ថ្មីពេកនោះទេចំពោះតំប​​ន់អាស៊ីអាគ្នេយ៍ និងតំបន់អូសេអានីនេះព្រោះលោកក៏ធ្លាប់បានធ្វើការក្នុងក្រុមហ៊ុន សាមសុង អេឡិចត្រូនិច នៅក្នុងប្រទេស សឹង្ហបុរី ផងដែរកាលពីឆ្នាំ 1997, ក្នុងប្រទេសវៀតណាមចាប់ពីឆ្នាំ 1998 ដល់ ឆ្នាំ 2000, ប្រទេសម៉ាឡេស៊ីចាប់ពីឆ្នាំ 2007 ដល់ ឆ្នាំ 2008 ផងដែរ។ លោកក៏បានបន្ថែមផងដែរថា “ខ្ញុំពិតជាមានភាពសប្បាយរីករាយខ្លាំងណាស់ដែលបានវិលត្រឡប់មកកាន់តំបន់អាស៊ីអាគ្នេយ៍ និងតំបន់អូសេអានីវិញ និងមានឱកាសបានដឹកនាំសម្រាប់ក្រុមហ៊ុន សាមសុង អេឡិចត្រូនិចទូទាំងពិភពលោកផងដែរ។ ខ្ញុំតែងតែទន្ទឹងរង់ចាំដើម្បីធ្វើការពង្រឹងនូវទំនាក់ទំនងរវាងដៃគូសហការ និងអតិថិជនរបស់យើងទាំងអស់ដែនៅទីនោះឱ្យកាន់តែរឹងមាំ និងជិតស្និទ្ធបំផុងដោយស្វែងរកនូវអតិថិជនថ្មី និងដៃគូអាជីវកម្មអស្ចារ្យជាច្រើនទៀតធ្វើយ៉ាងណានាំ សាមសុង ឱ្យមានការរីកចម្រើនកាន់តែខ្លាំងឡើងក្នុងតំបន់នេះផងដែរ”

 លោកក៏បានបញ្ជាក់បន្ថែមទៀតផងដែរថា “ស្ថិតក្នុងរជ្ជកាលក៏ដូចជាសម័យដែលមានការរីកចម្រើនផ្នែកបច្ចេកវិទ្យាឌីជីថល យើងពិតជាមានការប្តេជ្ញាចិត្តយ៉ាងមុតមាំបំផុតដើម្បីធ្វើឱ្យសម្រេចបាននូវមហិច្ឆតាផ្នែកឌីជីថលនៅក្នុងបណ្តាប្រទេសជាច្រើន តាមបណ្តាសហគ្រាសជាច្រើន និងតាមបណ្តាសហគមន៍ជាច្រើនក្នុងតំបន់អាស៊ីអាគ្នេយ៍ និងតំបន់អូសេអានីនេះ! ជាពិសេសធ្វើយ៉ាងណាជួយបំពេញនូវសក្តានុពលរបស់ប្រជាជននៅទីនេះឱ្យកាន់តែមានភាពអស្ចារ្យបន្ថែមទៀតតាមរយៈកំពូលបច្ចេកវិទ្យាជំនាន់ចុងក្រោយបំផុត”។

 អំពីក្រុមហ៊ុន សាមសុង អេឡិចត្រូនិច ខូ អិល ធី ឌី

ក្រុមហ៊ុន សាមសុង គឺជាក្រុមហ៊ុនបច្ចេកវិទ្យាឈានមុខគេ និងធំជាងគេបង្អស់ក្នុងពិភពលោកដែលធ្វើការផ្លាស់ប្តូរ អភិវឌ្ឍបច្ចេកវិទ្យាដ៏អស្ចារ្យ និងវៃឆ្លាតបំផុតសម្រាប់អនាគត។ ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស សាមសុង ផ្តល់ជូននូវគ្រឿងអេឡិចត្រូនិចឈានមុខគេបំផុតទូទាំងពិភពលោកដូចជា៖ ទូរទស្សន៍ ទូរស័ព្ទស្មាតហ្វូន វែររ៉េប៊ល ឌីវាយស៍ (Wearable devices) ថេប៊្លេត គ្រឿងឌីជីថល ប្រព័ន្ធបណ្តាញណេតវើក មេម៉ូរី ប្រព័ន្ធ LSI និង foundry and LED solutions ។ ដើម្បីទទួលបានព័ត៌មានថ្មីៗចុងក្រោយ សូមចូលទៅកាន់ Samsung Newsroom តាមរយៈតំណនេះ៖ http://news.samsung.com