ព័ត៌មាន

ស្មាតហ្វូន Samsung Galaxy S21 series នឹងមិនមានភ្ជាប់ជាមួយនឹងឆ្នាំងសាក និងកាសស្តាប់នោះទេនៅក្នុងចក្រភពអង់គ្លេស

ត្រឡប់ទៅក្នុងខែតុលានេះ របាយការណ៍ជាច្រើនបញ្ជាក់ថា ក្រុមហ៊ុន Samsung ប្រហែលជាដើរតាមក្រុមហ៊ុនបច្ចេកវិទ្យា​Apple ក្នុងការដកចេញនូវឆ្នាំងសាក និងកាសស្តាប់ចេញពីប្រអប់របស់ស្មាតហ្វូន Galaxy S21 series​នេះ។ ពាក្យចចាមអារ៉ាមនេះគឺលេខលឺជាច្រើនខែហើយ ប៉ុន្តែពេលនេះ អ្នកទម្លាយព័ត៌មានដ៏ល្បីល្បាញលោក Ishan Agarwal បញ្ជាក់ថា ក្រុមហ៊ុន Samsung ពិតជាដកចេញនូវ accessories​ចេញពីប្រអប់របស់ស្មាតហ្វូននេះនៅក្នុងចក្រភពអង់គ្លេស។

ស្មាតហ្វូន S21 series គឺមិនមានភ្ជាប់ជាមួយនឹងឆ្នាំងសាក និងកាសស្តាប់នោះទេ។ យើងនៅមិនទាន់ទទួលបាននូវការបញ្ជាក់ជាផ្លូវការនោះទេថាស្មាតហ្វូន Galaxy S21 series ទាំង ៣ នេះនឹងមិនមានភ្ចាប់មកជាមួយនឹង accessories នេះ។ កាលពីដើមសប្តាហ៍នេះ ក្រុមហ៊ុន Samsung ក៏បានលុបចេញនូវការសើចចំអករបស់ខ្លួននៅលើ Facebook ទៅលើក្រុមហ៊ុន Apple ក្នុងការដកចេញនូវឆ្នាំងសាកចេញពីស្មាតហ្វូន  iPhone 12 series នេះ។

 image