ព័ត៌មាន

ទីក្រុង Cornelia រកឃើញនូវការវាយប្រហារមេរោគ Ransomware ជាលើកទី ៤

វាហាក់ដូចជាពេលនេះ ទីក្រុង Cornelia បានរងនូវការវាយប្រហារជាថ្មីទៅលើមេរោគ ransomware នៅថ្ងៃសៅរ៍កន្លងទៅនេះ ទីក្រុងនេះទទួលស្គាល់នូវការវាយប្រហារ ransomware ជាលើកទី ៤ នៅក្នុងរយៈពេល ២ ឆ្នាំចុងក្រោយនេះ។ មួយថ្ងៃបន្ទាប់ពីថ្ងៃបុណ្យណូអែលនេះ នៅថ្ងៃទី​២៦ ខែធ្នូ ឆ្នាំ ២០២០​ នេះ ទីក្រុង Cornelia បានទទួលនូវកាដូថ្ងៃបុណ្យណូអែលនោះគឺការវាយប្រហារមេរោគ malware ។

អ្នកជំនាញជាច្រើននិយាយថា នេះមិនមែនជាករណីចុងក្រោយនោះទេ ប៉ុន្តែនេះគឺជាផ្នែកមួយនៃនិន្នាការដែលទីក្រុងនេះអាចនឹងប្រឈមនៅក្នុងពេលខាងមុខនេះផងដែរ។ ទីក្រុងនេះបានចំណាយទឹកប្រាក់ច្រើនជាង $ 30,000 សម្រាប់ការ upgrade ទៅលើ Firewall បន្ទាប់ពីការវាយប្រហារចុងក្រោយនេះដែលកើតឡើងនៅថ្ងៃទី ២៩ ខែកញ្ញា ឆ្នាំ ២០១៩ នេះដើម្បីការពារនូវប្រព័ន្ធក្នុងទីក្រុងនេះអោយកាន់តែប្រសើរជាងមុន។ ការវាយប្រហារនេះបានធ្វើអោយប្រព័ន្ធទិន្នន័យ Offline ផងដែរ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ អ្នកគ្រប់គ្រងទីក្រុងនេះនិយាយថា ពួកគេបានរកឃើញនូវស្ថានភាពមួយដែលត្រូវមានការប្រុងប្រយ័ត្ន។ អ្នកវាយប្រហារបានធ្វើអោយបណ្តាញ Network របស់យើងមានបញ្ហា ហើយយើងក៏ត្រូវស្រោចស្រង់នូវទិន្នន័យត្រឡប់មកវិញផងដែរ។

តាមការបញ្ជាក់របស់លោក Anderson បញ្ជាក់ថា ប្រព័ន្ធទិន្នន័យ Software Data របស់ទីក្រុងនេះត្រូវបាន Down ហើយបុគ្គលិកជាច្រើនមិនអាចប្រើប្រាស់នូវការចំណាយតាមរយៈកាតឥណទានសម្រាប់សេវាកម្មនៅក្នុងទីក្រុងនេះបានទេ។ សម្រាប់ការវាយប្រហារនេះគឺជាប្រភេទ ransomware ដែលធ្វើការតម្លើងនៅក្នុងរោងចក្រផលិតទឹកស្អាតរបស់ទីក្រុង Cornelia ៕

image

image