ព័ត៌មាន

កាសស្តាប់ជំនាន់ថ្មី Galaxy Buds Pro ត្រូវបង្ហាញនៅលើវេបសាយរបស់ក្រុមហ៊ុន Samsung

ក្រុមហ៊ុនបច្ចេកវិទ្យា Samsung ត្រូវគេរំពឹងថានឹងប្រកាសបង្ហាញនូវកាសស្តាប់ Galaxy Buds Pro របស់ខ្លួនជាមួយនឹងស្មាតហ្វូន Galaxy S21 series នៅថ្ងៃទី ១៤ ខែមករានេះ។ សម្រាប់ឈ្មោះ  Galaxy Buds Pro នេះពេលនេះក៏បង្ហាញនៅលើវេបសាយរបស់ក្រុមហ៊ុន Samsung នៅក្នុងប្រទេសកាណាដាផងដែរ។

សម្រាប់កាសស្តាប់នេះនឹងមានភ្ជាប់ជាមួយនឹង  two-way speaker និង microphone ចំនួន ៣ គ្រាប់ទៀតនៅក្នុងកាសម្ខាងៗដែលមានភ្ជាប់ជាមួយនឹង 11mm woofer និង  6.5mm tweeter​ថែមទៀត។ កាសស្តាប់នេះក៏មានភ្ជាប់ជាមួយនឹងបច្ចេកវិទ្យា noise cancellation និងបច្ចេកវិទ្យា IPX7 ថែមទៀត។

សម្រាប់ទំហំថាមពលថ្មរបស់កាសស្តាប់​Galaxy Buds Pro នេះនៅមិនទាន់ដឹងនៅឡើយទេ ប៉ុន្តែនៅក្នុងការបែកធ្លាយនេះនេះមានការបង្ហាញថា កាសស្តាប់នេះអាចប្រើប្រាស់បាន ៨ ម៉ោងនៅក្នុងការចាក់តន្រ្តី និងការនិយាយបានចំនួន ៤.៥ ម៉ោងថែមទៀត។ កាសស្តាប់ Galaxy Buds Pro នេះគឺមានបច្ចេកវិទ្យា Ambient Sound, Conversation Mode និង​ Spatial Audio ។ កាសស្តាប់នេះនឹងមាន ៣ ពណ៌ក្នុងការជ្រើសរើសហើយវាមានតម្លៃ $199 នៅក្នុងសហរដ្ឋអាមេរិក និង €229 នៅអ៊ឺរ៉ុប៕

image

image

image