ព័ត៌មាន

ក្រុមហ៊ុន Samsung ត្រៀមខ្លួនក្នុងការប្រកាសបង្ហាញនូវវត្តមានស្មាតហ្វូន Galaxy M series នៅក្នុងប្រទេសឥណ្ឌានៅសប្តាហ៍ក្រោយនេះ

ក្រុមហ៊ុនបច្ចេកវិទ្យា Samsung ត្រៀមខ្លួនក្នុងការប្រកាសបង្ហាញវត្តមានស្មាតហ្វូន Galaxy S21 នៅថ្ងៃទី ១៤ ខែមករានេះ ប៉ុន្តែមុននេះ ក្រុមហ៊ុននេះក៏ត្រៀមខ្លួនក្នុងការប្រកាសបង្ហាញវត្តមានរបស់ស្មាតហ្វូន Galaxy M series​ថ្មីនេះនៅក្នុងប្រទេសឥណ្ឌាផងដែរ។ ស្មាតហ្វូនម៉ូឌែល Galaxy M series នេះនឹងបង្ហាញខ្លួននៅក្នុងប្រទេសឥណ្ឌានៅសប្តាហ៍ក្រោយនេះដែលមានអេក្រង់ធំ និងអេក្រង់ waterdrop notch ថែមទៀត។

រូបភាពនេះក៏មានការបង្ហាញថា ស្មាតហ្វូននេះនឹងមាន Power Key និងប៊ូតុងឡើងចុះសំឡេងនៅគែមផ្នែកខាងស្តាំរបស់វា ប៉ុន្តែវានៅមិនទាន់មានព័ត៌មានច្រើនអំពីស្មាតហ្វូនត្រកូល M series នេះទេ។រូបភាពនេះគឺប្រើប្រាស់នូវ #MAXUP hashtag ដែលមានការបញ្ជាក់ថា ស្មាតហ្វូននេះពិតជាមានថាមពលថ្មធំជាក់ជាមិនខាន។ ស្មាតហ្វូននេះប្រហែលជាស្មាតហ្វូន Galaxy M12 ផងដែរ៕

image

image