ព័ត៌មាន

ស្មាតហ្វូន​Samsung Galaxy A32 5G បង្ហាញខ្លួនជាមួយនឹងរូបភាពយ៉ាងស្រស់ស្អាត

យើងបានដឹងរួចហើយអំពីស្មាតហ្វូន  Samsung Galaxy A32 5G​តាមរយៈរូបភាព CAD Renders របស់ស្មាតហ្វូននេះនៅក្នុងខែវិច្ឆិកាឆ្នាំមុននេះ។ នៅថ្ងៃនេះ យើងបានឃើញនូវរូបភាពជាច្រើនសន្លឹកដែលទម្លាយចេញពី WinFuture ។ ស្មាតហ្វូន A32 5G នេះគឺមាន ៤ ពណ៌ក្នុងការជ្រើសរើសផងដែរ។

ស្មាតហ្វូន Galaxy A32 5G នេះគឺមានអេក្រង់  Infinity-V ដែលមានអេក្រង់ទំហំ  6.5″ ។ អេក្រង់ខាងក្រោយរបស់ស្មាតហ្វូននេះគឺធ្វើពីប្លាស្ទិក ជាមួយនឹងកាមេរ៉ា ៤ គ្រាប់។ វាមានកាមេរ៉ាគោល  48MP sensor ជាមួយនឹង ultrawide, depth និង macro ថែមទៀត។

នៅគែមផ្នែកខាងឆ្វេងរបស់ស្មាតហ្វូន  Galaxy A32 5G នេះគឺមានរន្ធដោត SIM card slot ហើយនៅគែមផ្នែកខាងស្តាំរបស់ស្មាតហ្វូននេះគឺមានប៊ូតុងសំឡេង និងប៊ូតុង Power ថែមទៀត។ ស្មាតហ្វូន  A32 5G នេះគឺមានរន្ធ​USB-C port និងរន្ធដោតកាសស្តាប់  3.5mm headphone jack ថែមទៀត។ ស្មាតហ្វូន Samsung Galaxy A32 5G នេះក៏បង្ហាញខ្លួននៅលើ Geekbench ជាមួយនឹង Android 11, Dimensity 720 SoC និងរ៉េមទំហំ 4GB ។ ស្មាតហ្វូននេះក៏បង្ហាញខ្លួននៅលើ FCC ជាមួយនឹង NFC និង 15W Charger ថែមទៀត៕

image

image