ព័ត៌មាន

ក្រុមហ៊ុនបច្ចេកវិទ្យា Sony ប្រកាសបង្ហាញនូវ wireless speakers ថ្មីចំនួន ២ ដែលមានភ្ជាប់ជាមួយនឹង 360 Reality Audio

ក្រុមហ៊ុនបច្ចេកវិទ្យា Sony បានប្រកាសបង្ហាញនូវ wireless speaker systems ថ្មីចំនួន ២ នោះគឺម៉ូឌែល SRS-RA5000 និង SRS-RA3000 ។ សម្រាប់ Speakers ទាំងពីរនេះគឺមានការឌីស្សាញជាមួយនឹងមុខងារ 360 Reality Audio ថែមទៀត។

សម្រាប់ម៉ូឌែល RA5000 នេះគឺមាន Speaker ចំនួន ៧ ក្នុងការប្រើប្រាស់ផងដែរ។ សម្រាប់ RA3000 នេះគឺសក្តិសមក្នុងការប្រើប្រាស់នៅក្នុងបន្ទប់ទឹក និងចង្ក្រានបាយដែលល្អបំផុតក្នុងការប្រើប្រាស់។ សម្រាប់ Speakers ទាំងពីរនេះគឺមានមុខងារ​ Bluetooth និង Wi-Fi connectivity ។ វាក៏មានការទ្រទ្រង់នូវមុខងារ Amazon Alexa និង Google Assistant ផងដែរ។

សម្រាប់ speakers នេះគឺអាចរកទិញបាននៅក្នុងចក្រភពអង់គ្លេស និងអ៊ឺរ៉ុបនៅក្នុងពេលនេះជាមួយនឹងតម្លៃ £500/€599 សម្រាប់ RA5000 និងតម្លៃ £280/€359 សម្រាប់ម៉ូឌែល RA3000 ។​  វាក៏អាចរកទិញបាននៅក្នុងខែកុម្ភៈ ឆ្នាំ ២០២១ នេះ។ វាអាចនឹងរកទិញបាននៅក្នុងអាមេរិកខាងជើងនៅពេលក្រោយ៕

image

image

image