ព័ត៌មាន

នាឡិកា Samsung Galaxy Watch Active2 ទទួលបាននូវការអាប់ដេតកម្មវិធី Software ថ្មី

ក្រុមហ៊ុនបច្ចេកវិទ្យា Samsung​មិនទាន់ប្រកាសបង្ហាញនូវនាឡិកាស្មាតវ៉ចថ្មីរបស់ខ្លួននោះទេនៅក្នុងព្រឹត្តិការណ៍ Galaxy Unpacked កាលពីម្សិលមិញនេះ ប៉ុន្តែនាឡិកា Galaxy Watch Active2​របស់ខ្លួនមានការអាប់ដេតកម្មវិធី software ថ្មីនៅក្នុងព្រឹត្តិការណ៍នេះផងដែរ។

បន្ថែមពីនេះទៀតនោះ សម្រាប់ SmartThings Find ក៏អនុញ្ញាតអោយអ្នកអាចរកឃើញវាវិញនៅពេលដែលអ្នកភ្លេចកន្លែងថែមទៀត។ សម្រាប់ R820XXU1DUA3 នេះគឺមានទំហំ 85MB ហើយវាចាប់ផ្តើមដំណើរការនៅក្នុងប្រទេសកូរ៉េខាងត្បូងហើយ។ វានឹងដំណើរការនៅក្នុងតំបន់ជាច្រើនទៀតនៅជុំវិញពិភពលោកថែមទៀត៕

image