ព័ត៌មាន

ស្មាតហ្វូន vivo X60 Pro+ នឹងបង្ហាញខ្លួននៅថ្ងៃទី ២១ ខែមករានេះ

ក្រុមហ៊ុនបច្ចេកវិទ្យា vivo បានប្រកាសបង្ហាញនូវស្មាតហ្វូន X60 និង X60 Pro កាលពីចុងខែមុននេះ ហើយក្រុមហ៊ុននេះក៏ត្រៀមខ្លួនក្នុងការប្រកាសបង្ហាញនូវស្មាតហ្វូន  Pro+ នៅក្នុងពេលឆាប់ៗនេះផងដែរ។ នៅថ្ងៃនេះ ក្រុមហ៊ុននេះក៏ប្រកាសថា ស្មាតហ្វូន X60 Pro+ នឹងបង្ហាញខ្លួននៅថ្ងៃទី ២១ ខែមករានះនៅវេលាម៉ោង  7:30PM ។

ក្រុមហ៊ុនបច្ចេកវិទ្យា vivo នៅមិនទាន់បង្ហាញអំពីលក្ខណៈសម្បត្តិរបស់ស្មាតហ្វូន X60 Pro+ នោះទេ ប៉ុន្តែស្មាតហ្វូននេះគឺមានបន្ទះឈីប  Snapdragon 888 SoC កាមេរ៉ា ៤ គ្រាប់ជាមួយនឹងបច្ចេកវិទ្យា ZEISS optics និងគុណភាពសំឡេង Audio កម្រិតខ្ពស់ថែមទៀត។

ស្មាតហ្វូន  vivo X60 Pro+ នេះមានលេខកូដ V2056A ដែលទទួលបាននូវវិញ្ញាបនបត្រ 3C កាលពីដើមខែនេះ។ ស្មាតហ្វូននេះមានបច្ចេកវិទ្យា 55W charging ហើយវាក៏បង្ហាញខ្លួននៅលើ  Geekbench ដែលមានបន្ទះឈីប Snapdragon 888, 12GB RAM និងប្រព័ន្ធប្រតិបត្តិការ Android 11 នេះ៕

image