ក្រុមហ៊ុនបច្ចេកវិទ្យា Microsoft បានប្រកាសបង្ហាញនូវប្រព័ន្ធប្រតិបត្តិការ Windows 10X នៅក្នុងឆ្នាំ ២០១៩ នេះដែលឌីស្សាញឡើងសម្រាប់ការប្រើប្រាស់នៅលើឧបករណ៍ដែលមានអេក្រង់ភ្លោះថែមទៀត។ កាលពីឆ្នាំមុននេះ ក្រុមហ៊ុននេះបានផ្លាស់ប្តូរគោលដៅ និងប្រកាសថា វានឹងដាក់អោយប្រើប្រាស់នៅលើឧបករណ៍មួយដែលមានអេក្រង់តែមួយផងដែរដូចជានៅលើ Laptops ។
ខណៈពេលដែលប្រព័ន្ធប្រតិបត្តិការនេះនៅមិនទាន់ប្រកាសជាផ្លូវការនៅឡើយទេនោះ វាក៏មានការបែកធ្លាយទៅលើប្រព័ន្ធប្រតិបត្តិការនេះផងដែរដែលអនុញ្ញាតអោយមនុស្សជាច្រើនអាចធ្វើការតម្លើង និងដំណើរការនូវប្រព័ន្ធប្រតិបត្តិការនេះបាន។ នៅក្នុងវីដេអូចេញពី Windows Central នោះ យើងបានឃើញនូវ OS នេះដំនើរការនៅលើកុំព្យូទ័រផងដែរ។ វីដេអូនេះមានការបង្ហាញអំពី UI នៃ OS នេះផងដែរ។
ប្រព័ន្ធប្រតិបត្តិការ Windows 10X នេះមានការកែប្រែទៅលើ Interface ជាមួយនឹងការអាប់ដេតទៅលើ Taskbar ផងដែរ។ សម្រាប់ Taskbar នេះមាន icons ដែលស្ថិតនៅផ្នែកកណ្តាលជាមួយនឹង Start menuដែលមានការឌីស្សាញជាថ្មីផងដែរ។ វាក៏មាន notification Center ថ្មីផងដែរ។ សម្រាប់ OS នេះក៏មាន File Manager ផងដែរ៕