ព័ត៌មាន

LG Rollable ស្មាតហ្វូនដែលអាចរមូរបានដ៏ឆ្លាតវៃ

ក្រុមហ៊ុនបច្ចេកវិទ្យា LG Electronics បានប្រកាសបង្ហាញនូវស្មាតហ្វូនរមូរបានដំបូងបំផុតរបស់ខ្លួនដែលមានឈ្មោះហៅថា LG ROLLABLE ។ ក្រុមហ៊ុន BOE Technology Group ជាអ្នកផ្គត់ផ្គង់នូវអេក្រង់រមូរបានសម្រាប់ស្មាតហ្វូននេះ។ ស្មាតហ្វូន LG Rollable នេះដំនើរការនូវប្រព័ន្ធប្រតិបត្តិការ Android v10 (Q) បន្ទះឈី​ប Qualcomm SDM765 Snapdragon 765G – (7 nm) Chipset ដែលមានអង្គគណនា Octa core (1 x 2.4GHz Kryo 475 Prime & 1×2.2GHz Kryo 475 Gold & 6 x 1.8GHz Kryo 475 Silver) processor ថែមទៀត។

ស្មាតហ្វូននេះមានរ៉េមទំហំ 8GB និងម៉េមូរីទំហំ 128GB ។ ស្មាតហ្វូន LG Rollable នេះមានអេក្រង់ Rotating P-OLED ដែលមានកម្រិតភាពច្បាស់ 1080 x 2460 Pixels និង 395 ppi pixel density​ថែមទៀត។ វាមានកាមេរ៉ានៅផ្នែកខាងមុខទំហំ 64 Megapixels, 25mm (wide), PDAF, OIS, f/1.8 aperture, 13 Megapixel, 117˚, (ultra-wide), f/1.9 aperture, 12 Megapixels, (ultrawide), f/2.2 និងផ្នែកខាងក្រោយនេះមានកាមេរ៉ា 64 MP + 13 MP + 2 MP រួមជាមួយនឹងមុខងារជាច្រើនទៀតដូចជា Digital Zoom, Auto Flash, Face detection, Touch to focus ជាដើម។ ស្មាតហ្វូននេះមានថាមពលថ្មទំហំ 4000 mAh និងមុខងារភ្ជាប់ទំនាក់ទំនងដូចជា WiFi, Bluetooth, GPS, Volte, NFC​និងជាច្រើនទៀត៕

image

image