ព័ត៌មាន

Samsung JetBot 90 AI + ម៉ាស៊ីនបូមធូលីដ៏ឆ្លាតវៃ

ខណៈពេលដែលមនុស្សជាច្រើនចំណាយពេលនៅផ្ទះនោះ ពួកគេបានចំណាយពេលវេលាជាច្រើននៅក្នុងការថែរក្សាផ្ទះរបស់ពួកគេ។ ប៉ុន្តែពេលនេះ ក្រុមហ៊ុន​Samsung ធ្វើអោយការងារទាំងនោះកាន់តែលឿនជាងមុន និងងាយស្រួលជាងមុន។ JetBot 90 AI+ គឺជាម៉ាស៊ីនបូមធូលីឆ្លាតវៃដំបូងបំផុតរបស់ពិភពលោកដែលប្រើប្រាស់នូវ Intel® AI ។ វាមានបច្ចេកវិទ្យា cutting-edge object-recognition technology ដែលអាចធ្វើការបូមធូលីបានស្អាត និងជឿជាក់បំផុត។

កាន់តែពិសេសជាងនេះទៀតនោះ វាមានបច្ចេកវិទ្យា Clean Station™ និងកាមេរ៉ាដែលអាចសម្អាតផ្ទះរបស់អ្នកបានលឿនថែមទៀត។ ម៉ាស៊ីន JetBot 90 AI+ នេះប្រើប្រាស់នូវ 3D sensors និង LiDAR sensor​ សម្រាប់សម្អាតបានស្អាតគ្មានចន្លោះនោះទេ។ វាអាចសម្អាតធូលី កំទេចកំទី និងសក់បានដល់កម្រិត 99.999% ។ វាក៏មានភ្លើង LED Notification ដែលបញ្ជាក់អំពីថង់ផ្ទុកធូលីថាពេញ ឬមិនទាន់ពេញថែមទៀត៕

image

image

image