នៅឆ្នាំនេះ ក្រុមហ៊ុនបច្ចេកវិទ្យា Samsung បានប្រកាសបង្ហាញនូវកម្មវិធីថ្មីរបស់ខ្លួននោះគឺ Smart Trainerដែលភ្ជាប់ជាមួយនឹងមុខងារ Samsung Healthដែលមានសមត្ថភាពនៅក្នុងការតាមដាន និងការវិភាគទៅលើការហាត់ប្រាណរបស់អ្នក។ កម្មវិធី Samsung Health Smart Trainer នេះគឺមានភ្ជាប់ជាមួយនឹងទូរទស្សន៍ 2021 QLED និង Neo QLED TVs ដែលបង្ហាញខ្លួននៅក្នុងត្រីមាសទី ១ ឆ្នាំនេះ។
ក្រុមហ៊ុនSamsung និយាយថា វាអាចធ្វើការរាប់ទៅលើចំនួនដងនៃការហាត់ប្រាណ ការប៉ាន់ប្រមាណទៅលើការដុតកាឡូរី និង Feedback ក្រោយការហាត់ប្រាណរួចផងដែរ៕