ព័ត៌មាន

TCL Wearable Display វ៉ែនតាឆ្លាតវៃបំពាក់នូវបច្ចេកវិទ្យាទំនើបៗ

ក្រុមហ៊ុនបច្ចេកវិទ្យា TCL ទើបតែប្រកាសបង្ហាញនូវវ៉ែនតាឆ្លាតវៃរបស់ខ្លួននោះគឺ TCL Wearable Display​ ដែលបំពាក់នូវបច្ចេកវិទ្យាទំនើបៗជាច្រើនដែលស្ថិតនៅក្នុងគម្រោង TCL Project Archery ។ សម្រាប់វ៉ែនតានេះអនុញ្ញាតអោយអ្នកអាចមើលទៅលើអេក្រង់និម្មិតបានទំហំទូរទស្សន៍ដល់ទៅ 100 អ៊ីងដែលពិតជាអស្ចារ្យមែនទែន។

សម្រាប់វ៉ែនតា  TCL Wearable Display នេះគឺមានលក្ខណៈខុសប្លែកពីវ៉ែនតាឆ្លាតវៃ  Google Glass ដោយសារតែវាមានបង្ហាញនូវកម្រិតភាពច្បាស់ដល់ទៅ 1080p OLED នៅក្នុងចម្ងាយដល់ទៅ ៤ ម៉ែត្រពីផ្ទៃមុខរបស់អ្នក។ វ៉ែនតានេះគឺមានកម្រិតទស្សនានៅលើអេក្រង់ 140-degree field of view ហើយវាប្រើប្រាស់នូវ USB-C ក្នុងការភ្ជាប់ទៅកាន់ឧបករណ៍ជាច្រើនទៀតផងដែរ។​ វាពិតជាវ៉ែនតាដ៏អស្ចារ្យមែនទែន៕

image

image