ព័ត៌មាន

myQ Pet Portal ឧបករណ៍តាមដានសត្វចិញ្ចឹម

សម្រាប់អ្នកដែលចញ្ចឹមសត្វ  ពេលនេះអ្នកអាចប្រើប្រាស់នូវឧបករណ៍ថ្មីមួយឈ្មោះហៅថា myQ Pet Portal ដែលអាចធ្វើការបើកបិទទ្វារដោយស្វ័យប្រវត្តិបានដោយសារតែវាមានប្រើប្រាស់ជាមួយនឹងបច្ចេកវិទ្យា Bluetooth sensor ។ អ្នកអាចកំណត់អោយទ្វារបើកបានដោយស្វ័យប្រវត្តិ ឬផ្ញើសារទៅកាន់អ្នកដើម្បីបើកទ្វារតាមរយៈកម្មវិធី App បានថែមទៀត។

អ្នកអាចភ្ជាប់នូវឧបករណ៍នេះនៅនឹងករបស់សត្វចិញ្ចឹមរបស់អ្នកបានដោយមិនធ្ងន់នោះទេ។អ្នកអាចភ្ជាប់ជាមួយនឹងកាមេរ៉ាដែលមានសំឡេងដែលអាចថតវីដេអូច្បាស់ៗអំពីមុខរបស់សត្វចិញ្ចឹមរបស់អ្នកនៅទ្វារនេះតែម្តង។ កាន់តែពិសេសជាងនេះទៀតនោះ នៅក្នុងកម្មវិធី MyQ Pet Portal app អ្នកអាចកំណត់នូវការជូនដំណឹង ការកំណត់ទៅលើ Preferences របស់សត្វដើម្បីបើកទ្វារដោយស្វ័យប្រវត្តិ និងរបាយការណ៍ប្រើប្រាស់ប្រចាំថ្ងៃបានថែមទៀតផង៕

image