ព័ត៌មាន

ស្មាតហ្វូន Nokia 5.4 បង្ហាញខ្លួននៅលើ Flipkart ដែលបញ្ជាក់ថាវានឹងមកដល់ប្រទេសឥណ្ឌាឆាប់ៗនេះ

ស្មាតហ្វូន Nokia 5.4 គឺមានការរាយការណ៍នៅក្នុងសប្តាហ៍នេះដែលបញ្ជាក់ថា ស្មាតហ្វូននេះនឹងបង្ហាញខ្លួនឆាប់ៗនេះនៅក្នុងសហរដ្ឋអាមេរិក ហើយស្មាតហ្វូននេះក៏ដាក់លក់រួចមកហើយផងដែរនៅក្នុងប្រទេសកូឡំបី។ នៅក្នុងបញ្ជីថ្មីរបស់ Flipkart នេះបញ្ជាក់ថា ស្មាតហ្វូន  5.4 នឹងបង្ហាញខ្លួននៅក្នុងទីផ្សារ E-commerce របស់ប្រទេសឥណ្ឌាផងដែរ។ វាក៏មានការបង្ហាញនូវវីដេអូ ២ របស់ស្មាតហ្វូននេះថែមទៀត។

នៅក្នុងវីដេអូនេះមានការបង្ហាញអំពីកាមេរ៉ារបស់ស្មាតហ្វូន Nokia 5.4 និងពណ៌យ៉ាងទាក់ទាញរបស់វាថែមទៀត។​ស្មាតហ្វូននេះនឹងមានកាមេរ៉ា ៤ គ្រាប់ដែលមានទំហំ 48MP, 5MP ultrawide,​ 2MP macro និង​ 2MP depth sensor ។ ស្មាតហ្វូននេះគឺមានប្រព័ន្ធស្កេនក្រយ៉ៅដៃនៅផ្នែកខាងក្រោយរបស់វា។ ស្មាតហ្វូននេះមានកាមេរ៉ាខាងមុខទំហំ 16MP selfie ។

ស្មាតហ្វូននេះមានអេក្រង់ទំហំ  6.39-inch IPS LCD ជាមួយនឹងកម្រិតភាពច្បាស់ 720p និងរន្ធ  punch-hole ថែមទៀត។ ស្មាតហ្វូននេះមានថាមពលថ្មទំហំ4,000 mAh  និងបន្ទះឈីប Snapdragon 662 chipset ។​ស្មាតហ្វូននេះអាចនឹងមានទំហំ 4GB / 6GB RM និងម៉េមូរីទំហំ 64GB  ឬ 128GB storage ៕

image