ព័ត៌មាន

ក្រុមហ៊ុនបច្ចេកវិទ្យា Samsung ប្រកាសបង្ហាញស្មាតហ្វូន Galaxy M12 ដែលមានថាមពលថ្មទំហំ 6,000 mAh និងកាមេរ៉ា 48 MP

ស្មាតហ្វូន Samsung Galaxy M12 ពេលនេះបានបង្ហាញខ្លួនជាផ្លូវការនៅក្នុងប្រទេសវៀតណាម។ ស្មាតហ្វូននេះមានថាមពលថ្មទំហំ 6,000 mAh ហើយវាមានបច្ចេកវិទ្យា 15W fast charging តាមរយៈការប្រើប្រាស់នូវ USB-C និងអាចប្រើប្រាស់នៅលើ web browsing បាន ២៤ ម៉ោងថែមទៀតក្នុងការសាកថ្មម្តង។ ស្មាតហ្វូននេះអាចស្តាប់តន្រ្តីបានជិត ៥ ថ្ងៃថែមទៀត។

ស្មាតហ្វូននេះមានអេក្រង់ទំហំ 6.5” PLS LCD ជាមួយនឹងកម្រិតភាពច្បាស់ 720p+ resolution (20:9) ។ ស្មាតហ្វូននេះប្រើប្រាស់នូវរន្ធដោត 3.5mm headphone jack ។ ស្មាតហ្វូននេះមានកាមេរ៉ាខាងក្រោយទំហំ 48MP sensor និងអាចថតវីដេអូនៅក្នុងកម្រិត 1080p ថែមទៀត។ វាមានកាមេរ៉ា​ 2 MP macro និង 5MP ultra wide និងកាមេរ៉ាខាងមុខទំហំ 8MP sensor ផងដែរ។

ស្មាតហ្វូន Galaxy M12 នេះមានបន្ទះឈីប 2.0 GHz octa-core processor និងក្រាហ្វិកកាត Mali-G52 MP1 GPU ។ ស្មាតហ្វូននេះមានរ៉េមទំហំ 3/4/6 GBនិងម៉េមូរីទំហំ 32/64/128 GB ។ ស្មាតហ្វូន Samsung Galaxy M12 នេះមាន 4G LTE connectivity និង​ Wi-Fi (2.4 GHz, b/g/n) ផងដែរ។ វាមាន ៣ ពណ៌គឺពណ៌ខៀវ ខ្មៅ និង Jade យ៉ាងស្រស់ស្អាត៕

image

image

image