ព័ត៌មាន

ByteDance កំពុងតែចរចារក្នុងការលក់ក្រុមហ៊ុន TikTok នៅក្នុងប្រទេសឥណ្ឌា

នៅក្នុងពេលដែលស្ថានភាពនៃភូមិសាស្រ្ត និងសេដ្ឋកិច្ចកាន់តែស្មុគស្មាញរវាងប្រទេសឥណ្ឌា និងប្រទេសចិន ក្រុមហ៊ុន ByteDance ក៏ត្រៀមខ្លួនក្នុងការលក់ក្រុមហ៊ុន TikTok នៅក្នុងប្រទេសឥណ្ឌាទៅកាន់ក្រុមហ៊ុន Glance ផងដែរ។ របាយការណ៍ចេញពី Bloomberg បញ្ជាក់ថា វានឹងមានការជជែកសម្ងាត់ជាច្រើនទៀតផងដែរ។

បន្ទាប់ពីប្រទេសឥណ្ឌាបានធ្វើការហាមប្រាមទៅលើកម្មវិធីរបស់ចិនចំនួន ៥៩ រួចមកដេលក្នុងនោះកម្មវិធី TikTok ត្រូវបានបិទនៅក្នុងប្រទេសនេះនៅក្នុងខែមករានេះ។ ក្រុមហ៊ុន ByteDance ក៏ស្វែងរកនូវវិធីសាស្រ្តដើម្បីស្រោចស្រង់ក្រុមហ៊ុននេះផងដែរ។ ដូចនេះ ក្រុមហ៊ុន TikTok អាចនឹងត្រូវបានទិញដោយក្រុមហ៊ុន Glance ផងដែរ៕

image

image