ROG Phone របស់ក្រុមហ៊ុនបច្ចេកវិទ្យា Asus គឺជាអ្នកនាំមុខគេនៅក្នុងស្មាតហ្វូនលេងហ្គេមរបស់ពិភពលោក ហើយវាក៏មានការបែកធ្លាយជាច្រើនអំពីស្មាតហ្វូននេះផងដែរ។ ដូចអ្វីដែលបានរំពឹងទុកនោះ ក្រុមហ៊ុន Asus នឹងបោះបង់ចោលនូវលេខ ៤ ហើយខ្លួននឹងត្រៀមប្រកាសបង្ហាញនូវស្មាតហ្វូន ROG Phone 5 នៅចុងខែក្រោយនេះផងដែរ។
សម្រាប់ឈ្មោះ ROG Phone 5 នេះគឺមានការបញ្ជាក់ដោយការបង្ហោះនៅលើ Weibo នៅក្នុងកិច្ចសហការរយៈពេល ៣ ឆ្នាំរវាងក្រុមហ៊ុន Asus និង Tencent ។ ដូចនេះ យើងនឹងឃើញវត្តមានរបស់ស្មាតហ្វូន Tencent edition ROG Phone 5 ផងដែរ។
ស្មាតហ្វូន ROG Phone 5 នឹងមានបន្ទះឈីប Snapdragon 888 chipsetរបស់ក្រុមហ៊ុន Qualcomm រ៉េមទំហំ 16GB និងម៉េមូរីទំហំ 512GB storage ។ ស្មាតហ្វូននេះមានថាមពលថ្មទំហំ 6,000 mAhនិងបច្ចេកវីទ្យា 65W charging ថែមទៀត។ ស្មាតហ្វូននេះមានអេក្រង់ 6.78” AMOLED ជាមួយនឹងកម្រិត 144 Hz refresh rate ផងដែរ៕