ព័ត៌មាន

ក្រុមហ៊ុន Razer ប្រកាសបង្ហាញនូវវ៉ែនតាឆ្លាតវៃ Anzu ដែលមានតម្លៃ $200

ក្រុមហ៊ុន Razer បានសម្រេចចិត្តក្នុងការប្រកាសបង្ហាញនូវវ៉ែនតាឆ្លាតវៃរបស់ខ្លួននោះគឺ Anzu ។ វ៉ែនតានេះគឺមានមុខងារ  audio ផងដែរ។ វាស្រដៀងគ្នាទៅនឹងវ៉ែនតា  Bose audio sunglasses ផងដែរ។ អ្នកអាចធ្វើការ Stream ទៅលើតន្រ្តីបាននៅលើវ៉ែនតានេះ ហើយអ្នកអាចនិយាយបានជាមួយនឹង​ Microphone នៅលើវ៉ែនតាថែមទៀត។

វ៉ែនតា  Razer Anzu នេះមានពីរប្រភេទមួយគឺមានរូបរាងចតុកោណកែង ហើយមួយទៀតគឺមានរូបរាងមូល។ វាមានប្រភេទដងតូច និងដងធំក្នុងការប្រើប្រាស់ផងដែរ។ គួរបញ្ជាក់ផងដែរថា វ៉ែនតានេះអាចកាត់បន្ថយនូវពន្លឺពណ៌ខៀវរបស់កុំព្យូទ័របានដល់ទៅ ៣៥% ថែមទៀត។ កាន់តែពិសេសជាងនេះទៀតនោះ វ៉ែនតានេះគឺមានមុខងារ IPX4 និងអាចប្រើប្រាស់បាន៥ ម៉ោងថែមទៀត។ វ៉ែនតា Razer Anzu នេះគឺមានតម្លៃ $200/€210 ៕

image

image

image