ព័ត៌មាន

ស្មាតហ្វូន Samsung Galaxy S10 Lite ទទួលបាននូវការអាប់ដេត One UI 3.1 ជាមួយនឹង Patch សុវត្ថិភាពសម្រាប់ខែមីនា

ក្រុមហ៊ុនបច្ចេកវិទ្យា Samsung ទើបតែបញ្ចេញនូវ  One UI 3.1​សម្រាប់ Galaxy Tab S6 និង Galaxy Note10 Lite នៅដើមសប្តាហ៍នេះ និងស្មាតហ្វូន  Galaxy M51 កាលពីម្សិលមិញនេះ។ ពេលនេះ ស្មាតហ្វូន Galaxy S10 Lite ទទួលបាននូវ Android UI ថ្មីរបស់ក្រុមហ៊ុន Samsung ផងដែរ។

សម្រាប់ firmware ថ្មីនេះគឺមានលេខកូដ G770FXXU4EUBA ហើយវាគឺមានមកជាមួយនឹង​Patch សុវត្ថិភាពសម្រាប់ខែមីនាទៅលើស្មាតហ្វូន S10 Lite ។ ស្បែក One UI 3.1 សម្រាប់ស្មាតហ្វូន Galaxy S10 Lite ពេលនេះចាប់ផ្តើមនៅក្នុងប្រទេសអេស្ប៉ាញហើយ។ អ្នកអាចឆែកមើលបាននៅក្នុង Settings > Software update នៅលើស្មាតហ្វូនរបស់អ្នកបាន៕

image

image