ព័ត៌មាន

ស្មាតហ្វូន Realme C25 ប្រទះឃើញនៅលើវិញ្ញាបនបត្រ Geekbench, NBTC និង EEC

ស្មាតហ្វូនតម្លៃសមរម្យ  C-series​របស់ក្រុមហ៊ុនបច្ចេកវិទ្យា Realme ពេលនេះទទួលបាននូវសមាជិកចុងក្រោយបំផុតរបស់ខ្លួននោះគឺ C21​ដែលបង្ហាញខ្លួនកាលពីសប្តាហ៍មុននេះ។ វានៅមិនទាន់អស់នោះទេដោយសារតែស្មាតហ្វូនត្រកូលC-series ដែលមានលេខម៉ូឌែល Realme C25 (RMX3191)​ត្រូវប្រទះឃើញនៅលើវិញ្ញាបនបត្រជាច្រើនផងដែរ។

នៅក្នុងបញ្ជីរបស់ NBTC របស់ថៃទម្លាយថា​ស្មាតហ្វូនដែលមានលេខម៉ូឌែល  RMX3191 នោះគឺជាស្មាតហ្វូន Realme C25 ហើយស្មាតហ្វូននេះក៏ដំណើរការនៅលើ  GSM WCDMA និង LTE ផងដែរ។ នៅក្នុងបញ្ជីរបស់ Geekbench មានការបង្ហាញថា ស្មាតហ្វូននេះគឺមានបន្ទះឈីប MediaTek’s Helio P65 និងរ៉េមទំហំ 4GB ។ ស្មាតហ្វូននេះមានពិន្ទុ ៣៨៣ នៅក្នុងការតេស្ត​ single core និង 1,308 នៅក្នុងការតេស្ត multi-core ។

ស្មាតហ្វូននេះនឹងដំណើរការនូវប្រព័ន្ធប្រតិបត្តិការ  Android 11 ជាមួយនឹង  Realme UI 2.0 ថែមទៀត។ ស្មាតហ្វូន RMX3191 ក៏ស្ថិតនៅក្នុងបញ្ជីរបស់​ TKDN នៅក្នុងប្រទេសឥណ្ឌូនេស៊ី និង  EEC របស់រុស្សីផងដែរ៕

image

image

image

image