ព័ត៌មាន

ហ្វេសប៊ុកដំណើរការកម្មវិធី Instagram Lite នៅក្នុង ១៧០ ប្រទេសដែលមានកម្រិត Bandwidth ទាប

ហ្វេសប៊ុកបាននិយាយនៅថ្ងៃពុធនេះថាខ្លួនបានចាប់ផ្តើមដាក់ឱ្យប្រើប្រាស់នូវកំណែ “lite” versionរបស់ Instagram នៅក្នុងប្រទេសចំនួន ១៧០ ដែលនឹងជួយឱ្យមនុស្សដែលមានអ៊ីនធឺណិតពិបាកអាចចូលប្រើសេវាកម្មបណ្តាញសង្គមនេះដើម្បីចែករំលែករូបថត និងវីដេអូ។

Instagram Lite នឹងមានសម្រាប់ទូរស័ព្ទដែលប្រើប្រព័ន្ធប្រតិបត្តិការ Android ហើយត្រូវការកម្រិត bandwidth តិចជាង version បច្ចុប្បន្ននេះ។ កម្មវិធីនេះទាមទារត្រឹមតែ 2 megabytes (MB) បើធៀបនឹង 30 MB សម្រាប់ Instagram និងអាចដំណើរការបានសូម្បីតែនៅលើបណ្តាញ 2G ។

កម្មវិធីនេះអនុញ្ញាតឱ្យអតិថិជននៅផ្នែកខ្លះនៃប្រទេសឥណ្ឌា អាហ្វ្រិក អាស៊ី និងអាមេរិកឡាទីនដែលមានហេដ្ឋារចនាសម្ព័ន្ធអ៊ីនធឺរណិតចាស់ៗចូលប្រើសេវាកម្មនេះបាន។ លោក Tzach Hadar នាយកគ្រប់គ្រងផ្នែកផលិតផលនៅហ្វេសប៊ុកនៅទីក្រុង Tel Aviv បានមានប្រសាសន៍ថា“ ទាំងនេះគឺជាទីផ្សារដែលមានតំរូវការខ្ពស់បំផុត” ៕

image

image