ព័ត៌មាន

ក្រុមហ៊ុន​ ហ្គូហ្គោល នឹងពិនិត្យមើលការផ្សាយពាណិជ្ជកម្មរបស់ក្រុមហ៊ុនទូរគមនាគមន៍ជាច្រើនដែលគាំទ្រដោយយោធារបស់មីយ៉ាន់ម៉ា

ក្រុមហ៊ុនហ្គូហ្គោលបាននិយាយកាលពីថ្ងៃពុធទី ១០ ខែមីនាថា ខ្លួនកំពុងពិនិត្យមើលការផ្សាយពាណិជ្ជកម្មថ្មីៗដែលគ្រប់គ្រងដោយក្រុមហ៊ុនទូរគមនាគមន៍ជាច្រើនដែលគាំទ្រដោយយោធា និងបានបិទគណនីជាច្រើនដែលភ្ជាប់នឹងកងទ័ពមួយចំនួនលើសេវាកម្មរបស់ខ្លួនបន្ទាប់ពីរដ្ឋប្រហារ។

សកម្មភាពនេះបានកើតឡើងនៅពេលក្រុមសកម្មជនបានអំពាវនាវដល់ក្រុមហ៊ុនបច្ចេកវិទ្យាយក្សអាមេរិកដើម្បីរឹតត្បិតការចូលប្រើប្រាស់សេវាកម្មរបស់ខ្លួនបន្ទាប់ពីមានមនុស្សជាច្រើននាក់បានស្លាប់បន្ទាប់ពីការតវ៉ារាប់សប្តាហ៍ប្រឆាំងនឹងការរឹបអូសយកអំណាចកាលពីថ្ងៃទី ១ ខែកុម្ភៈនេះ។

អ្នកនាំពាក្យរបស់ក្រុមហ៊ុនហ្គូហ្គោលបាននិយាយឆ្លើយតបនឹងសំណួររបស់រ៉យទ័រថា“ យើងបានចាត់វិធានការប្រឆាំងនឹងគណនីនានានៅលើវេទិការបស់យើង…រាប់បញ្ចូលទាំងការបិទគណនីនៅលើសេវាកម្មហ្គូហ្គោល និងដកបណ្តាញ YouTube និងវីដេអូមួយចំនួនដែលទាក់ទងនឹងយោធាមីយ៉ាន់ម៉ាថែមទៀត។ អាទិភាពរបស់យើងគឺជួយប្រជាជននៅមីយ៉ាន់ម៉ាឱ្យទទួលបានព័ត៌មាននិងទំនាក់ទំនងដោយសុវត្ថិភាព”។ អ្នកនាំពាក្យកងទ័ពមិនបានឆ្លើយតបនឹងសំណើសុំការអត្ថាធិប្បាយទេ៕

image

image