ព័ត៌មាន

ក្រុមហ៊ុនហ្វេសប៊ុក និងហ្គូហ្គលប្រយុទ្ធប្រឆាំងនឹងច្បាប់ដែលអាចជួយឧស្សាហកម្មសារព័ត៌មាននៅអាមេរិក

ក្រុមហ៊ុនហ្វេសប៊ុក និងហ្គូហ្គោលបានប្រឆាំងនឹងច្បាប់ថ្មីរបស់សហរដ្ឋអាមេរិកដែលស្វែងរកការជួយដល់អ្នកបោះពុម្ពផ្សាយដែលកំពុងជួបការលំបាកដោយអនុញ្ញាតឱ្យពួកគេចរចារួមគ្នាប្រឆាំងនឹងក្រុមហ៊ុនបច្ចេកវិទ្យាជាច្រើនទៅលើការចែករំលែកប្រាក់ចំណូល និងកិច្ចព្រមព្រៀងជាច្រើនផ្សេងទៀត។

សមាជិកសភាអាមេរិកបានណែនាំផែនការនេះនៅក្នុងសភាកាលពីថ្ងៃពុធនេះដើម្បីដោះស្រាយភាពមិនស្មើគ្នានៃអំណាចរវាងប្រព័ន្ធផ្សព្វផ្សាយ និងក្រុមហ៊ុនយក្សបច្ចេកវិទ្យាជាច្រើន។ ក្រុមអ្នករិះគន់បានចោទប្រកាន់ក្រុមហ៊ុនទាំងនេះពីការប្រើប្រាស់មាតិកាដើម្បីជំរុញចរាចរណ៍ និងប្រាក់ចំណូលពីការផ្សាយពាណិជ្ជកម្មទៅវេទិការបស់ពួកគេដោយមិនផ្តល់សំណងដល់អ្នកបោះពុម្ពផ្សាយដោយយុត្តិធម៌ឡើយ។

ការផ្លាស់ប្តូរនេះបន្ថែមសម្ពាធលើក្រុមហ៊ុនបច្ចេកវិទ្យាជាច្រើនដែលកំពុងប្រឈមនឹងបណ្តឹងប្រឆាំងនឹងសេចក្តីទុកចិត្តនិងការគំរាមកំហែងជាច្រើនទៀត។ ក្រុមហ៊ុនហ្គូហ្គោលដែលបានបដិសេធមិនធ្វើអត្ថាធិប្បាយលើសំណើរនេះទេ។ ក្រុមហ៊ុននេះក៏បើកដំណើរការគេហទំព័រមួយកាលពីថ្ងៃព្រហស្បតិ៍ដោយអះអាងថាវាជា“ អ្នកគាំទ្រផ្នែកសារព័ត៌មានដ៏ធំបំផុតមួយនៅលើពិភពលោក” ដោយសារតែចំណូលនៃការផ្សាយពាណិជ្ជកម្មនិងថ្លៃអាជ្ញាប័ណ្ណដែលវាផ្តល់ដល់ប្រព័ន្ធផ្សព្វផ្សាយនោះ។ ក្រុមហ៊ុន ហ្គូហ្គោលបាននិយាយថាម៉ាស៊ីនស្វែងរករបស់ខ្លួនបញ្ជូនអ្នកអានទៅគេហទំព័ររបស់អ្នកបោះផ្សាយ ២៤ ពាន់លានដងក្នុងមួយខែ៕

image

image