ព័ត៌មាន

យោធាចិនហាមឃាត់មិនឱ្យប្រើរថយន្ត Tesla ចូលក្នុងទីតាំងរបស់ខ្លួនដោយការព្រួយបារម្ភទៅលើកាមេរ៉ា

បើយោងតាមមនុស្សពីរនាក់ដែលបានឃើញសេចក្តីជូនដំណឹងមួយបញ្ចាក់ថា យោធាចិនបានហាមឃាត់រថយន្តជាច្រើនម៉ាក Tesla មិនឱ្យចូលដែនយោធារបស់ខ្លួនដោយលើកឡើងពីការព្រួយបារម្ភអំពីសុវត្ថិភាពចំពោះកាមេរ៉ាដែលបានតំឡើងនៅលើរថយន្តនេះ ។

ពួកគេបានបដិសេធមិនបញ្ចេញឈ្មោះនោះទេទៅលើតែបញ្ហារសើបនេះ។ ពួកគេនិយាយថា បទបញ្ជាដែលចេញដោយយោធាណែនាំឱ្យម្ចាស់រថយន្ត Tesla ចតរថយន្តរបស់ពួកគេនៅខាងក្រៅទីតាំងរបស់យោធា។ ពួកគេបានបន្ថែមថាអ្នករស់នៅក្នុងលំនៅដ្ឋានយោធាត្រូវបានគេជូនដំណឹងអំពីការហាមឃាត់ការប្រើប្រាស់រថយន្តនេះនៅសប្តាហ៍នេះ។

កាសែត Wall Street Journal បានរាយការណ៍ថារដ្ឋាភិបាលចិនកំពុងរឹតត្បិតការប្រើប្រាស់រថយន្ត Tesla ដោយបុគ្គលិកនៅយោធាដែលគ្រប់គ្រងដោយរដ្ឋនៅក្នុងឧស្សាហកម្មដែលងាយរងគ្រោះ និងទីភ្នាក់ងារសំខាន់ៗជាច្រើនទៀតព្រោះរថយន្តនេះអាចជាប្រភពនៃការលេចធ្លាយសន្តិសុខជាតិ។ ការិយាល័យព័ត៌មានរបស់ក្រុមប្រឹក្សារដ្ឋចិននិងក្រុមហ៊ុន Tesla មិនបានឆ្លើយតបភ្លាមៗទៅនឹងសំណើរបស់រ៉យទ័រសុំការអត្ថាធិប្បាយទេនៅល្ងាចថ្ងៃសុក្រនេះទេ។ ក្រសួងការពារជាតិចិនមិនអាចទាក់ទងសុំការអត្ថាធិប្បាយបានភ្លាមៗទេទៅលើរឿងនេះ៕

image

image