ព័ត៌មាន

ស្មាតហ្វូន Nokia 4.2 ទទួលបាននូវការអាប់ដេតទៅកាន់ Android 11

ស្មាតហ្វូន Nokia 4.2 ដែលបង្ហាញខ្លួននៅក្នុងខែឧសភា ឆ្នាំ ២០១៩ នេះជាមួយនឹង Android 9 Pie ហើយវាបានធ្វើការអាប់ដេតទៅកាន់ Android 10 កាលពីខែមេសាឆ្នាំមុននេះ ពេលនេះទទួលបាននូវការអាប់ដេត version​ចុងក្រោយបំផុតនៃ Android ហើយ។

ការអាប់ដេតទៅកាន់ Android 11 នេះគឺមានលេខ version 3.150 ហើយវាមានទំហំ 1.5GB ។ វាមានការអាប់ដេតសុវត្ថិភាព Android នៅក្នុងខែមីនា ឆ្នាំ ២០២១ នេះ និងការនាំយកនូវមុខងារថ្មីៗជាច្រើនទៅកាន់ស្មាតហ្វូននេះដូចជា chat bubbles និង one-time app permissions ថែមទៀត៕

image

image