ព័ត៌មាន

ក្រុមហ៊ុនបច្ចេកវិទ្យា Samsung កំពុងតែពិភាក្សាជាមួយនឹងក្រុមហ៊ុន LG ក្នុងការបញ្ជាទិញទ្រង់ទ្រាយធំទៅលើអេក្រង់ OLED TV

ព័ត៌មានជាច្រើនបានទម្លាយថា ក្រុមហ៊ុនបច្ចេកវិទ្យា Samsung បានធ្វើការជជែកគ្នាជាមួយនឹងក្រុមហ៊ុន LG ក្នុងការបញ្ជាទិញទៅលើអេក្រង់ OLED TV ។ ក្រុមហ៊ុន​Samsung ប្រហែលជាជិតបញ្ចប់ទៅលើកិច្ចព្រមព្រៀងនេះហើយដោយសារតែក្រុមហ៊ុន LG នឹងផ្គត់ផ្គង់នូវអេក្រង់ជាច្រើនលានបន្ទះសម្រាប់ក្រុមហ៊ុន Samsung ។ នេះគឺជាការផ្លាស់ប្តូររបស់ក្រុមហ៊ុនSamsung ពីការផ្លាស់ប្តូរអេក្រង់​LCD ទៅកាន់អេក្រង់ QLED TV ផងដែរ។

តាមការបញ្ជាក់នៅក្នុងរបាយការណ៍ជាច្រើននោះ បុគ្គលិករបស់ក្រុមហ៊ុន Samsung និង LG បានពិភាក្សាគ្នាអំពីការផ្គត់ផ្គង់ទៅលើអេក្រង់ OLED នេះ។ បុគ្គលិកម្នាក់និយាយថា យើងនៅមិនទាន់បានចុះកិច្ចកុងត្រានៅឡើយទេ។ នៅក្នុងរបាយការណ៍ទាំងនេះ អេក្រង់ចំនួន ១ លានបន្ទះនឹងផ្គត់ផ្គង់ទៅកាន់ក្រុមហ៊ុន Samsung នៅក្នុងឆមាសទី ២ ឆ្នាំនេះដែលវានឹងកើនឡើងដល់ទៅ ៤ លានបន្ទះនៅក្នុងឆ្នាំ ២០២២ នេះ។

នេះពិតជាចំនួនដ៏ធំមែនទែនរបស់ក្រុមហ៊ុន Samsung នេះ។ ការសម្រេចចិត្តរបស់ក្រុមហ៊ុន Samsung ក្នុងការផ្លាស់ប្តូរពីអេក្រង់ LCD technology ទៅកាន់ QLED TVs របស់ខ្លួន និងការប្រើប្រាស់នូវអេក្រង់ OLED របស់ក្រុមហ៊ុន LG ផងដែរ។ សារព័ត៌មាន TheElec និយាយថា ក្រុមហ៊ុន Samsung កំពុងតែធ្វើការនៅលើគំរូមួយរបស់ទូរទស្សន៍ Quantum Dot OLED TV​ដែលមិនប្រើប្រាស់នូវអេក្រង់ LCD នោះទេ។ គំរូនេះគឺមានការបដិសេធដោយក្រុមហ៊ុន Samsung Electronics នៅក្នុងខែមករាដោយសារតែពន្លឺរបស់វាទាបពេក៕

 image