ព័ត៌មាន

ប្រព័ន្ធប្រតិបត្តិការ HarmonyOS របស់ក្រុមហ៊ុន Huawei ឈានដល់ 300 លានគ្រឿងនៅឆ្នាំនេះ

ប្រព័ន្ធប្រតិបត្តិការ HarmonyOS គឺជាអនាគតរបស់ Huawei ecosystem ហើយក្រុមហ៊ុនបច្ចេកវិទ្យានេះបានធ្វើការវិនិយោគយ៉ាងខ្លាំងទៅលើការអភិវឌ្ឍរបស់ខ្លួន។ ក្រុមហ៊ុនបច្ចេកវិទ្យានេះបានចែករំលែកនូវការអាប់ដេតទៅលើដំណើរការរបស់ខ្លួនដោយនិយាយថា ខ្លួនបានទាក់ទាញបានក្រុមហ៊ុនផ្គត់ផ្គង់ 20 hardware និងក្រុមហ៊ុនអភិវឌ្ឍ 280 software ក្នុងការធ្វើការងារទៅលើឧបករណ៍ HarmonyOS ។

image

ក្រុមហ៊ុនបច្ចេកវិទ្យា Huawei មានគោលដៅរហូតដល់ទៅ 300 លានគ្រឿងដែលដំណើរការនូវ HarmonyOS ។ លោក Wang Chenglu ប្រធានរបស់ក្រុមហ៊ុនបច្ចេកវិទ្យា Huawei និយាយថា ប្រព័ន្ធប្រតិបត្តិការ OS នេះគឺនឹងប្រើប្រាស់នៅលើឧបករណ៍ជាច្រើនផ្សេងៗគ្នា។ ក្រុមហ៊ុន Huawei បញ្ជាក់ថា វានឹងមានស្មាតហ្វូនជាច្រើនដែលនឹង Upgrade ទៅកាន់ HarmonyOS ប៉ុន្តែក្រុមហ៊ុននេះនៅមិនទាន់បង្ហាញអំពីផែនទីនៅឡើយទេ៕

image